ភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាង ចនច័ន្ទ លក្ខិណា និងអតីតតារាសម្តែងលោក យុត្ថារ៉ា ឆានី ក្រោយពេលបញ្ចប់ជីវិតគ្រួសារជាមួយគ្នា បានបន្សល់ទុកនូវកូនស្រីម្នាក់ មានឈ្មោះថា ជូលី។

ហើយបើគិតមកទល់នឹងពេលនេះ ជូលី ក៏កាន់តែចម្រើនវ័យធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយនៅក្នុងនោះដែរគេក៏សង្កេតឃើញសម្រស់របស់នាង ក៏កាន់តែមានភាពស្រស់ស្អាតឡើងខ្លាំងៗ មិនចាញ់ម្តាយរបស់ខ្លួន ដែលជាតារាសម្តែងប៉ុន្មាននោះទេ។

ជាក់ស្តែង ពេលបានស្លៀកសម្លៀកបំពាក់តុបតែងខ្លួននៅក្នុងឈុតបុរាណដូច្នេះទៀត កាន់តែធ្វើឱ្យ ជូលី កូនស្រីតែមួយរបស់អ្នកនាង ចនច័ន្ទ លក្ខិណា មានសម្រស់ស្រស់ស្អាតទ្វេឡើង ដូចនារីពេញក្រមុំយ៉ាងដូច្នោះដែរ ស្របពេលដែលនាងទើបតែមានអាយុ ១១ ឆ្នាំប៉ុណ្ណោះ។

ឃើញដូច្នេះហើយធ្វើឱ្យអ្នកគាំទ្រអ្នកនាង ចនច័ន្ទ លក្ខិណា សរសើរថា ជូលី ស្រស់ស្អាតខ្លាំងតាំងពីនៅក្មេងបែបនេះ ចុះទម្រាំពេញរូបពេញរាងជាងនេះទៅទៀត មិនដឹងជាស្អាតយ៉ាងណានោះទេ៕

តោះមកទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

ជូលី កូនស្រីចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា និងកូនស្រី
ចនច័ន្ទ លក្ខិណា និងកូនស្រី
ជូលី ពេលតែងខ្លួនបុរាណ
ជូលី ពេលតែងខ្លួនបុរាណ
ជូលី ពេលតែងខ្លួនបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា