អ៊ីតាលី៖ ក្រុម AS Roma បានបើកទ្វារកីឡដ្ឋាន Olimpico ស្វាគមន៍ក្រុមភ្ញៀវ Barcelona ក្នុងជើងទី២នៃក្របខ័ណ្ឌ Champions League ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល Roma យកឈ្នះ Barcelona ៣-០ ។

លទ្ធផលនេះបានធ្វើឲ្យអ្នកតាមដានបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំងដោយសារតែកាលពីជើងទី១ ក្រុម Barcelona បានលត់ Roma ដល់ទៅ ៤ទល់១ ឯណោះ។ 

ចាប់ផ្ដើមក្នុងការប្រកួតមិនទាន់បានប៉ុន្មានផង ពោលគឺនៅនាទីទី៦ កីឡាករ Edin Dzeko បានស៊ុតបញ្ចូលទីឲ្យ Roma នាំមុខមុន។ លុះនៅនាទី៥៨ កីឡាករ Daniele De Rossi បានស៊ុតបាល់១១ម៉ែត្របញ្ចូលទី ធ្វើឲ្យក្រុម Roma កាន់តែមានសង្ឃឹម។

ជិតចប់ការប្រកួតទៅហើយ កីឡាករ Kostas Manolas បានតែតបញ្ចូលទីមួយគ្រាប់ទៀត ជួយឲ្យក្រុម Roma សងសឹក Barcelona បានសម្រេច ដោយទម្លាក់ក្រុមអ្នកមានបុណ្យមួយនេះចេញពីក្របខ័ណ្ឌ Champions League។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយក្នុងរយៈពេល៣៤ឆ្នាំចុងក្រោយនេះ ដែលក្រុម Roma បានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League ដោយលើកចុងក្រោយបង្អស់របស់ក្រុមអ៊ីតាលីមួយនេះគឺតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ដោយកាលនោះ ពួកគេបានយកជ័យជំនះលើក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ៕

ខាងក្រោមជាវីដេអូ Highlight នៃការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពនៃការប្រកួតកាលពីយប់មិញ
សកម្មភាពនៃការប្រកួតកាលពីយប់មិញ
សកម្មភាពនៃការប្រកួតកាលពីយប់មិញ
សកម្មភាពនៃការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]