ភ្នំពេញ៖ តារាសម្តែងស្រី សុខ សោម៉ាវត្តី នៅតែទទួលបាន កេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងរង្វង់សិល្បៈ បើទោះបីពេលនេះ នាងលែងមានជីវិតនៅលីវ មានកូនស្រីធំ ក៏ដោយក្តី។

ជាក់ស្តែង បើងាកមកចាប់អារម្មណ៍ កូនស្រីរបស់នាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ រូបគេ កាន់តែស្រស់ស្អាតទៅ ដែលមុខមាត់ គ្មានខុសពី សោម៉ាវត្តី សូម្បីបន្តិច ទាំងមុខមាត់ និងចរិត។

កាលពីថ្មីៗនេះ ប្អូនស្រី របស់សុខ សោម៉ាវត្តីបានបង្ហោះរូបថត អូនតូច ចាស្មីន ជាមួយនឹងឈុតបុរាណ ដែលពិតជាប្លែក ព្រោះកម្របានឃើញ នាងតូចរូបនេះ ស្លៀកឈុតបុរាណ យ៉ាងដូច្នេះណាស់។ ជាពិសេស នៅពេលស្លៀកពាក់បែបនេះទៅ គឺកាន់តែ គួរឲ្យស្រលាញ់ និងស្រស់ស្អាតខ្លាំង ដូចពេញក្រមុំតែម្តង៕

តោះទៅមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងកូន
កូនស្រី សុខ សោម៉ាវត្តី
កូនស្រី សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី