ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង និងមានសម្រស់ស្រស់ស្អាតកញ្ញា ស៊ីន យូប៊ីន កំពុងតែទទួលបាននូវកេរ្តិ៍ឈ្មោះ បោះសម្លេងយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ ជាមួយស្នាដៃក្នុងផ្នែកសម្តែងខ្សែភាពយន្ត តែម្ដង។

បើនិយាយពីរូបសម្រស់ អ្នកណាៗក៏សរសើរពី មុខមាត់រូបរាង  កញ្ញា ស៊ីន យូប៊ីនដែរ ជាពិសេសនៅពេលនាង តុបតែងខ្លួនបែបCute Cute គួរឱ្យស្រលាញ់ណាស់ មិនថាពេលសម្តែងរឿង ឬនៅពេលដើរលេងកម្សាន្តនៅក្រៅប្រទេសម្តងៗនោះទេ។

ប៉ុន្តែ ប្រិយមិត្ត ប្រាកដជា ប្លែកភ្នែកមិនខាន ក្រោយពីបាន ឃើញ ក្រមុំរូបស្រស់ម្នាក់នេះ ប្ដូរមកតុបតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់បែបបុរាណ អមនឹងសម្រស់ប្រាសាទ រឹតតែធ្វើឱ្យសម្រស់ របស់តារាសម្តែងកញ្ញា ស៊ីន យូប៊ីន មានភាពស្រស់ស្អាតឡើងថែមមួយកម្រិតទៀត ។

ព្រោះកន្លងមក កម្រឃើញ ដៃគូសម្ដែង លោក ខាត់ វ៉ៃហាំង រូបនេះ ស្លៀកពាក់បែបនេះពីមុនមកណាស់ ទាំងស្អាត ទាំងសុភាព ពិតជាសាកសមជានារីខ្មែរពិតៗ ធ្វើឲ្យអ្នកទស្សនា គយគន់មិនជិនណាយទាល់តែសោះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន