បរទេស៖ បច្ចុប្បន្នគេប៉ាន់ស្មានថា មានពេជ្រយ៉ាងតិច១ ក្នុងចំណោម៤ ដែលមានលើទីផ្សារគឺជាពេជ្រប្រឡាក់ឈាម។ វាគឺជាពេជ្រដែលគេជីកយកពីតំបន់ដែលមានសង្គ្រាម ហើយលក់ដើម្បីយកលុយទៅធ្វើសង្គ្រាមថែមទៀត។ ហើយសម្រាប់អ្នកដែលមិនចង់ពាក់ព័ន្ធនឹងរឿងបែបនេះ គឺមិនអាចទៅរួចនោះទេ ដោយសារគេមិនអាចដឹងបានទេ ថាពេជ្រណាជាពេជ្រប្រឡាក់ឈាម។

ពេជ្រប្រឡាក់ឈាមនេះហើយ ដែលជាហេតុនាំឲ្យពេជ្រដែលបង្កើតឡើងក្នុងមន្ទីរពិសោធន៍ កំពុងមានការពេញនិយមបន្តិចម្ដងៗ។ ហើយពេជ្រនេះគឺថោកជាង បង្កើតឡើងដោយមិនប៉ះពាល់ដល់បរិស្ថាន និងថែមទាំងបង្កើតឡើងប្រកបដោយសីលធម៌ទៀតផង។

រូបតំណាង

អ្នកជំនាញខាងទីផ្សារពេជ្រមកពីប្រទេសអុីស្រាអែល បាននិយាយថា «សម្រាប់អតិថិជនក្មេងៗ គេមិនដែលខ្វល់នោះទេថាពេជ្រដែលគេទិញនោះ ត្រូវបានទាញយកមកពីក្នុងដី ឬក៏បង្កើតឡើងលើដី»។

អ្វីដែលសំខាន់ទៅទៀតនោះគឺ វាមិនមែនជាពេជ្រកាឡៃនោះទេ។ វាមានសារធាតុគ្រប់យ៉ាងដូចជាពេជ្រដែលគេទាញយកពីក្នុងដីអីចឹងដែរ។ ដើម្បីអាចដឹងថាពេជ្រណាជាពេជ្រដែលបង្កើតឡើងក្នុងមន្ទីរពិសោធន៍បាន គេត្រូវការប្រើម៉ាស៊ីនដើម្បីមកពិនិត្យយ៉ាងច្បាស់លាស់។

រូបតំណាង

ដំណើរការនៃការបង្កើតពេជ្រ គឺគេធ្វើឡើងដោយយកបំណែកតូចមួយនៃគ្រាប់ពេជ្រ (ត្រូវបានគេហៅថា គ្រាប់ពូជកាបូន) ទៅដាក់នៅក្នុងមីក្រូវេវ ជាមួយនឹងឧស្ម័នដែលសម្បូរសារធាតុកាបូនដូចជា មេតានជាដើម។

នៅពេលដែលកម្ដៅកើនឡើង ឧស្ម័នដែលសម្បូរសារធាតុកាបូន  បំបែកខ្លួនវារួចក្លាយទៅជាគ្រីស្តាល់ ដែលដុះឡើងទៅលើបំណែកពេជ្រតូចមួយនោះ ដែលនាំឲ្យគ្រាប់ពេជ្រនោះរីកឡើង។

គេត្រូវការរយៈពេលយ៉ាងតិច១០ថ្ងៃ ដើម្បីសម្រេចក្នុងការបង្កើតពេជ្រ ដែលអាចលក់លើទីផ្សារមួយគ្រាប់បាន។ 

រូបតំណាង

គេរំពឹងថានៅឆ្នាំ ២០២៦ គ្រាប់ពេជ្រដែលបានបង្កើតក្នុងបន្ទប់ពិសោធន៍ នៅលើទីផ្សារនឹងកើនឡើងដល់ ២០លានការ៉ាត់ ស្របពេលដែលក្រុមហ៊ុន Helzberg Diamonds របស់មហាសេដ្ឋី Warren Buffet បានចាប់ផ្ដើមស្តុកពេជ្រប្រភេទនេះទុករួចមកហើយ។

នៅលើទីផ្សារអាមេរិក ពេជ្រសិប្បនិម្មិតដែលគេបង្កើតឡើងដោយប្រើវិធីសំយោគ គឺមានតម្លៃត្រឹម ៦ពាន់ដុល្លារ ដែលស្មើនឹងពាក់កណ្ដាលនៃពេជ្រពិតប្រាកដ ដែលមានតម្លៃ ១មុឺនដុល្លារក្នុងមួយការ៉ាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]