ភ្នំពេញ)៖ តារាសម្តែងកញ្ញា ដេននី ក្វាន់ កាលពីថ្មីៗមុននេះ បានបង្ហាញការមិនសប្បាយចិត្ត និងសុំទោសជាសាធារណៈ ដល់បងប្អូនខ្មែរអ៊ីស្លាម ខណៈដែលខ្លួនមានកំហុសឆ្គង ដោយអចេតនាមួយ គឺគ្រាដែលនាងចុះទៅចែកអំណោយ នៅទឹកដីខេត្តកណ្តាល ប៉ះចំបងប្អូនខ្មែរអ៊ីស្លាម២គ្រួសារ ដោយក្នុងនោះខ្លួនបានចែកមីសាច់ជ្រូក ដល់ពួកគាត់រហូតនាំឲ្យមានការអន់ចិត្ត។

ប៉ុន្តែយ៉ាងណាមិញ ភ្លាមៗនោះ តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ ក៏បានចេញមុខសុំទោសផងដែរ។ ក្រោយពីមានការសុំទោសពីសំណាក់ កញ្ញា ដេននី ក្វាន់ ពេលនេះនាងត្រូវបានការលើកទឹកចិត្ត និងគាំទ្រជម្រុញឲ្យបន្ត លើកសកម្មភាពមនុស្សធម៌ដដែលនេះ ពីលោក អូស្មាន់ ហាហ្សាន់ បន្ថែមទៀត។

ជាមួយគ្នានេះ ដេននី ក្វាន់ បានសរសេរថា «នាងខ្ញុំសូមថ្លែងអំណរគុណ និងអរគុណដល់ថ្នាក់ដឹកនាំ បងប្អូនខ្មែរអ៊ីស្លាម ជាពិសេសលោកពូឧកញ៉ាឯកឧត្តម អូស្មាន់ ហាហ្សាន់ ដែលបានចូលរួមផ្តល់ជាមតិ យោបល់លើកទឹកចិត្តដល់នាងខ្ញុំ នឹងជម្រុញឲ្យនាងខ្ញុំបន្តសកម្មភាព ការងារមនុស្សធម៌ថែមទៀត ។ នេះឆ្លុះបញ្ចាំងឲ្យឃើញ ពីការសាមគ្គីគ្នារវាងបងប្អូនខ្មែរ គឺមិនរើសអើងពណ៌សប្បុរជាតិសាសន៍ គ្នានោះឡើយ គឺមានតែការយោគយល់ និងអធ្យាស្រ័យ ប្រកបដោយតម្លៃនៃសេចក្តីថ្លៃថ្នូរ ស្រឡាញ់គ្នា ក្នុងនាមបងប្អូនខ្មែរតែមួយ!»។

កញ្ញា ដេននី ក្វាន់ បាននិយាយទៀតថា «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំពិតជាអរគុណហើយ អរគុណទៀត នៅទឹកចិត្តបងប្អូនខ្មែរអ៊ីស្លាម ដែលមិនបានប្រកាន់ខឹងនៅកំហុសនាងខ្ញុំ ដោយអចេតនានា ពេលកន្លងមក។ នាងខ្ញុំសូមសន្យាថា នឹងបន្តការងារមនុស្សធម៌ ដោយមិនប្រកាន់រើសអើង ពណ៌សប្បុរ ជាតិសាសន៍ ឬសាសនាឡើយ»។

បន្ថែមពីលើនេះ តារាសម្តែងរូបស្រស់ ដេននី ក្វាន់ បានលើកឡើងថា «ឲ្យតែឃើញបងប្អូនណា មានភាពខ្វះខាតហើយ អ្វីដែលអាចជួយបាន គឺនាងខ្ញុំនឹងជួយតាមលទ្ធភាព មិនថាតិចក្តីច្រើនក្តី ។ នាងខ្ញុំសូមជូនពរឲ្យបងប្អូនខ្មែរទាំងអស់ ជួបតែសេចក្តីសុខសេចក្តីចម្រើន រកស៊ីមានបានមានសុខភាពល្អ និងសុភមង្គលគ្រប់ៗគ្នា។ ដោយការគោរពពីនាងខ្ញុំ ដេននី ក្វាន់»៕

ដេននី​ ក្វាន់​
ដេននី​ ក្វាន់​
ដេននី​ ក្វាន់​
សារដេននី​ ក្វាន់​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់