ថៃ៖ គូស្នេហ៍តារាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់យុវវ័យ កញ្ញា Esther និងលោក Ken បើទោះបីជាអ្នកទាំងពីរសុទ្ធសឹងតែជា តារាសម្តែងល្បីឈ្មោះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា តារាកំពូលSweet មួយគូនេះ មិនធ្លាប់រួមការងារសម្តែងខ្សែភាពយន្ត ជាមួយគ្នាសូម្បីតែម្តងឡើយ។

Ken Phupoom និង Esther

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ មានប្រភពមួយបានប្រកាសឲ្យដឹងថា គូស្នេហ៍កំពូលផ្អែមល្ហែម លោក Ken Phupoom និង កញ្ញា Esther Supreeleela នឹងចាប់ដៃគ្នាសម្តែងខ្សែភាពយន្ត ជាលើកដំបូង ដែលផលិតដោយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ចំណងជើងថា «Meo Me and You»។

បើតាមដឹង ខ្សែភាពយន្តថ្មីនេះ ជាប្រភេទខ្សែភាពយន្តបែបរ៉ូមែនទិក និងកំពុងតែត្រៀម ចាប់ផ្តើមថតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះហើយ។ លើសពីនេះទៅទៀត តួឯកប្រុសលោក Ken បានលើកឡើងថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានរួមការងារថត ជាមួយនឹងមិត្តស្រីរបស់លោកជាលើកដំបូង ហើយប្រាកដណាស់ ចាប់ពីពេលនេះតទៅ ពួកគេនឹងបានជួបមុខគ្នាស្ទើរតែរាល់ថ្ងៃជាក់ជាមិនខាន៕  

Ken Phupoom និង Esther
Ken Phupoom និង Esther
Ken Phupoom និង Esther
Ken Phupoom និង Esther
Ken Phupoom និង Esther
Ken Phupoom និង Esther
Ken Phupoom និង Esther

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]