ម៉ាឡេស៊ី៖ ជារឿងដ៏គួរឲ្យសោកស្តាយបំផុត ដែលនិស្សិតស្រីវ័យក្មេង ស្រស់ស្អាតនិងឆ្លាតម្នាក់ បានសម្រេចចិត្តលោតសម្លាប់ខ្លួន ពីលើអគារនៃផ្ទះល្វែងកម្ពស់ ១៤ជាន់ ដោយសារតែ តឹងតែង និងស្មុគស្មាញខ្លាំងរឿងរៀនសូត្រ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា និស្សិតស្រីវ័យក្មេងរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត មានក្តីស្រមៃចង់ក្លាយខ្លួន ជាគ្រូបង្រៀនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Lin Jiaying មានអាយុ ២០ឆ្នាំ មកពីទីក្រុងតូច Seremban រដ្ឋ Negeri Sembilan ប្រទេសម៉ាឡេស៊ី។

Lin Jiaying ជានិស្សិតដែលសិក្សានៅវិទ្យាស្ថានអប់រំមួយ ក្នុងរដ្ឋ Kedah (ប្រទេសម៉ាឡេស៊ី) ដែលកន្លងមក នាងត្រូវបានគេស្គាល់ថា ជានិស្សិតស្រីដ៏ពូកែម្នាក់ តែងទទួលបាននូវចំណាត់ថ្នាក់ ឬពិន្ទល្អបំផុត ទៅលើមុខវិជ្ជាសិក្សារបស់នាង។ ការខិតខំប្រឹងប្រែងកន្លងមក របស់ Lin ក៏ព្រោះតែនាងចង់ឈោងចាប់យកក្តីស្រមៃ ក្លាយខ្លួនជាគ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈម្នាក់។

ប៉ុន្តែជាលទ្ធផល Llin ទទួលរងនូវសម្ពាធយ៉ាងខ្លាំងពីខាងសាលា ទៅលើការសិក្សារបស់នាង រហូតកើតទៅជាជំងឺធ្លាក់ចិត្ត ហើយនៅទីបំផុតនាងក៏បានសម្រេចចិត្ត ផ្លាស់សាលាទៅរៀននៅវិទ្យាស្ថានផ្សេង ក្នុងទីក្រុង Seremban វិញ។

រូបភាពនារីរងគ្រោះ Lin

ឪពុកម្តាយរបស់ Lin មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីនាង ព្រោះខ្លាចកូនស្រីវ័យក្មេងរូបនេះ កើតទៅជាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ អាចធ្វើរឿងអ្វីមួយដែលមិនល្អ រហូតគ្រួសាររបស់នាងក៏សម្រេចចិត្តលួចភ្ជាប់ប្រព័ន្ធសុវត្ថិភាព GPS នៅក្នុងទូរស័ព្ទនាង ដើម្បីងាយស្រួលក្នុងការតាមដាន ពីទីតាំងណាមួយដែលនាងទៅ។

ប្រភពដដែលបន្តថា កាលពីសប្តាហ៍មុន (ថ្ងៃទី២ មេសា ឆ្នាំ២០១៨) ឪពុកម្តាយរបស់ Lin បានដឹងថា នាងកំពុងតែនៅអគារផ្ទះល្វែងដែលនាងស្នាក់នៅ (ដឹងតាមប្រព័ន្ធ GPS) ប៉ុន្តែនៅពេលដែលគ្រួសាររបស់នាង បានទូរស័ព្ទទៅនាង នាងបែរជាកុហកថា នាងនៅកន្លែងផ្សេង ជាមួយនឹងមិត្តភក្តិនាងទៅវិញ ជាហេតុធ្វើឲ្យគ្រួសាររបស់នាង កាន់តែកើតក្តីព្រួយបាម្ភខ្លាំង។

រហូតនៅចន្លោះម៉ោងប្រហែល ៨និង៤៥នាទីយប់ ថ្ងៃដដែលនោះ ក៏ស្រាប់តែលេចឮដំណឹងថា Lin នាងបានលោតពីលើអគារជាន់ទី១៤ ដែលនាង់ស្នាក់នៅតែម្នាក់ ដោយបន្សល់ទុកនូវសំណេរមួយច្បាប់ថា នាងពិតជាចង់ស្លាប់ខ្លាំងណាស់។

អគារផ្ទះល្វែងដែល Lin ស្នាក់នៅ

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីកាសែត China Press បានរាយការណ៍ដែរថា នៅក្នុងសំណេរសំបុត្រនោះ Lin នាងក៏បានបញ្ជាក់ប្រាប់ដែរថា មានការព្រួយបារម្ភពីឪពុកម្តាយរបស់នាង ដែលបានធ្វើឲ្យលោកទាំងពីរខកចិត្តដោយសារតែនាង។ ប៉ុន្តែនាងពិតជាមិនអាចតស៊ូបានឡើយ ក្រោមសម្ពាធដ៏ធ្ងន់ ព្រោះខ្លួននាងមិនអាចចាប់ឱកាសសិក្សារៀនសូត្របានល្អ។ នាងក៏បានជូនពរដល់ឪពុកម្តាយរបស់នាង រស់នៅក្នុងជីវិតដ៏ល្អ និងមានសុភមង្គលផងដែរ។

ជាពិសេស ក្នុងសំណេរចុងក្រោយ នាងក៏បានសរសេរដែរថា នាងក៏មានឆន្ទៈក្នុងការបរិច្ចាគសរីរាង្គរបស់នាង ដល់អ្នកដទៃដែលត្រូវការវាផងដែរ។

ជាមួយគ្នានេះដែរ មហាជនជាច្រើនក៏បានសម្ដែងក្តីសោកសង្វេគ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ប៉ុន្តែក្នុងនោះពួកគេក៏សោកស្ដាយ ចំពោះការសម្រេចចិត្តរបស់ Lin មិនគួរណានាងគិតខ្លីបែបនេះ គួរណាស់ត្រូវមានការតាំងចិត្ត រកវិធីសាស្រ្តណាដ៏ល្អដើម្បីដោះស្រាយ ព្រោះការគិតខុសបែបនេះ វាបានត្រឹមតែបន្សល់ពាក្យថាសោកស្តាយ ដែលមិនអាចវិលវិញតែប៉ុណ្ណោះ ៕

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]