ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយចឺម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ជាមួយនឹងបទចម្រៀងពិរោះៗ ញាក់កន្ត្រាក់អារម្មណ៍ ដែលចេញលក់នៅលើទីផ្សារ។ ហើយជាពិសេសនោះ នៅពេលនេះ លោកក៏កាន់តែទទួលការចាប់អារម្មណ៍បន្ថែមទៀត បន្ទាប់ពីចេញបទចម្រៀងមួយបទ មានចំណងជើងថា «បែកគ្នាហាមជេម៉ែ» សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។

ដោយឡែក កាលពីថ្មីៗនេះ ដោយផ្អែកលើវីដេអូ ដែលបង្ហោះលើផេកហ្វេសប៊ុកមួយ បានឲ្យដឹងថា នាយចឺម បានចូលរួមកម្មវិធីនៅឯវត្តមួយកន្លែង នៅខេត្តកំពង់ឆ្នាំង ដែលប្រារព្ធធ្វើពិធីសង្រ្កាន្តសម្រាប់អបអរចូលឆ្នាំខ្មែរ ដែលកាន់តែខិតជិតចូលមកដល់។

ក្នុងនោះដែរ សម្រាប់ការចូលរួមក្នុងកម្មវិធីនេះ មហាជនពិតជាភ្ញាក់ផ្អើលមែនទែន ពេលដែលឃើញអ្នកគាំទ្រនៅទីនោះយ៉ាងច្រើន សម្រុកចូលមកមើល Concert របស់នាយចឺម ហើយថែមទាំងស្រែកយ៉ាងខ្លាំង មិនចាញ់ឆាកស្រុកគេប៉ុន្មាននោះទេ។

យ៉ាងណាមិញ ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជានាយចឺម ជាតារាវ័យក្មេងក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្ររបស់លោក ហាក់មិនធម្មតា មិនចាញ់តារាល្បីៗផ្សេងៗប៉ុន្មាននោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នាយចឺម
អ្នកគាំទ្រនាយចឺម
អ្នកគាំទ្រនាយចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម