អង់គ្លេស៖ លោក Pep Guardiola បានសន្យាថា ឡានក្រុងដឹកកីឡាកររបស់ក្រុម Liverpool នឹងចូលមកដល់បរិវេនកីឡដ្ឋាន Etihad ដោយសុវត្ថិភាព។ 

លោក Pep Guardiola

ការនិយាយបែបនេះឡើង ក្រោយពីការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League គ្រាដែល Liverpool ធើ្វស៊ី City ៣-០ ពេលនោះប្រិយមិត្ដរបស់ក្រុមហង្សក្រហម បានយកវត្ថុរឹង និងរបស់ផ្សេងៗគប់ទៅលើឡានដឹកកីឡាកររបស់ក្រុម Man City ដែលធើ្វឲ្យកីឡាករ មន្រ្ដីបុគ្គលិកទាំងមូលមានអារម្មណ៍ភ័យខ្លាច ទោះក្រុមមន្រ្ដីប៉ូលីសព្យាយាមហាមឃាត់ក៏ដោយ។ 

ប្រិយមិត្ដ Liverpool
ឡានរបស់ Man City ត្រូវរងគ្រោះ

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Guardiola បាននិយាយថា ក្រុមរបស់លោកនឹងមិនមានការសងសឹកចំពោះរឿងអ្នកគាំទ្រ Liverpool គប់រថយន្តក្រុមរបស់ Man City នៅកីឡដ្ឋាន Anfield កាលពីសប្ដាហ៍មុនទេ។

«វានឹងមិនមានរឿងអ្វីកើតឡើងទេ  ចាប់តាំងពីខ្ញុំមកទីនេះ វាមិនដែលមានរឿងបែបនេះកើតឡើងនៅកីឡដ្ឋាន Etihad ទេ។ គូប្រកួតមកដល់ទីនេះ តែងតែស្រូលខ្លួន» Pep និយាយ៕  

លោក Pep Guardiola និងគ្រូជំនួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]