ភ្នំពេញ៖ ទស្សនិកជាច្រើន ប្រាកដជាជ្រាបថា តារាសម្តែងស្រី អ្នកនាងខាត់ សុឃីម និង តារាចម្រៀង អ្នកនាង ពេជ្រ សោភា កំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំង តាមរយៈការសម្តែងដ៏សាកសមជាដៃគូ ជម្លោះ គ្មានព្រំដែននៅក្នុង រឿងភាគកំពុងល្បីរបស់ទូរទស្សន៍ហង្សមាស HDTV។

នេះបើតាមទំព័រហ្វេសប៊ុក Hang Meas Khmer Drama បង្ហោះឈុតខ្លីពិសេសមុននេះបន្តិច បានឲ្យឃើញថា អ្នកនាងខាត់ សុឃីម និងអ្នកនាង ពេជ្រ សោភា បានឈ្លោះគ្នាឌឺដង ដោយមានទាំងទឹកភ្នែកលាយឡំ និងភាពកំប្លុកកំប្លែង ធ្វើឲ្យទស្សនាហើយចង់ទស្សនា ទៀតតែម្តង នៅក្នុងរឿង «បិសាចគួរឲ្យស្រលាញ់»នេះ។ ក្នុងនោះដែរ អ្នកទាំងពីរត្រូវបានទស្សនិកជន ដែលគាំទ្ររឿងភាគមួយនេះ ថាជាគូជម្លោះប្រចាំឆ្នាំ ព្រោះឲ្យតែជួបគ្នាពេលណា គឺមិនដែលថាត្រូវគ្នាម្តងឡើយ។

គួរបញ្ជាក់ផងដែរថា រឿងប្រភេទមនោសញ្ចេតនា បែបកំប្លែង របស់ទូរទស្សន៍ហង្សមាសមួយនេះ «បិសាចគួរឲ្យស្រលាញ់»  បានទទួលការគាំទ្រមិនចាញ់រឿងភាគដំបូងរបស់ខ្លួនឡើយ គឺពេល Live នៅលើហ្វេសប៊ុកម្តងៗមានអ្នកទស្សនា រាប់ពាន់នាក់ឯណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]