អង់គ្លេស៖ អតីតគ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីប លោក Hassan Shehata បានប្រាប់ទៅកាន់កីឡាករ Mohamed Salah ថាមិនគួរទៅលេងឲ្យក្រុម Real Madrid ឬ Barcelona ដោយសារហេតុផលមួយចំនួន។

គ្រូបង្វឹកសញ្ជាតិអេហ្ស៊ីបរូបនេះបាននិយាយក្នុងបទសម្ភាសមួយថា លោកសប្បាយចិត្ត នៅពេលដែលឃើញកីឡាករសញ្ជាតិអេអេហ្ស៊ីបមានភាពល្បីល្បាញនៅក្នុងកម្រិតអន្តរជាតិបែបនេះ។ ប៉ុន្តែគ្រូបង្វឹកវ័យ៧០ឆ្នាំរូបនេះបានផ្តល់ដំបូន្មានទៅដល់ Salah ថា រូបគេគួរតែកុំផ្លាស់ប្តូរក្លិបទៅលេងនៅ Real Madrid ឬ Barcelona អី។

លោក Shehata បានលើកហេតុផលមកថា បើខ្សែប្រយុទ្ធ Liverpool រូបនេះពិតជាប្តូរទៅលេងឲ្យក្លិបធំៗដូចជា Real Madrid និង Barcelona នោះជោគវាសនារបស់រូបគេនឹងអាចធ្លាក់ចុះក៏ថាបាន ដោយសារថា ក្រុមទាំងពីរមានកីឡាករល្អៗជាច្រើន ដូច្នេះពួកគេមិនសូវផ្តល់ឱកាសទៅកាន់កីឡាករដែលមានសមត្ថភាពមធ្យមៗប៉ុន្មានទេ។

គ្រូបង្វឹករូបនេះលើកកីឡាករ Gareth Bale ជាឧទាហរណ៍ ហើយនិយាយថា កាលនៅលេងឲ្យក្រុម Tottenham កីឡាករសញ្ជាតិវែល រូបនេះបានបង្ហាញទម្រង់លេងល្អមែនទែន ប៉ុន្តែតាំងពីរូបគេបានផ្លាស់ប្តូរមកកាន់ទឹកដី Santiago Bernabeu ទម្រង់លេងរបស់គេធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយសារតែរូបគេមិនសូវបានឱកាសបង្ហាញខ្លួនដូចកាលនៅក្លិបមាន់ខ្នាយមាសនោះទេ។

អតីតគ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីប បានបន្តទៀតថា លោកមិនអាចបញ្ជាការសម្រេចចិត្តរបស់ Salah បានទេ តែបើតាមដំបូន្មានលោក គឺលោកចង់ឲ្យខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះនៅរួមរស់ជាមួយក្រុម Liverpool បន្តទៀត។ 

លោក Hassan Shehata
កីឡាករ Mohamed Salah

គួរឲ្យដឹងថា ក្រោយពីផ្លាស់ប្តូរក្លិបមកកាន់ Liverpool ខែ្សប្រយុទ្ធជំនាញជើងឆ្វេង បានបង្ហាញទម្រង់លេងយ៉ាងល្អ ធ្វើឲ្យក្រុមធំៗក្នុងទ្វីបអឺុរ៉ុបដូចជា Real Madrid, Barcelona និង Paris Saint-Germain ចាប់អារម្មណ៍យ៉ាងខ្លាំង៕ 

កីឡាករ Mohamed Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]