ភ្នំពេញ៖ លោក នីកូ ជាតារាចម្រៀងវ័យក្មេង ដែលមានរូបសម្រស់ ស្រស់សង្ហា សម្លេងពិរោះ ព្រមទាំងមានចរិតរួសរាយ។

ប្រិយមិត្ត ប្រាកដជាជ្រាបហើយថាពេលនេះ លោកបានផ្លាស់ទ្រនំ មកកាន់ផលិតកម្មហង្សមាស និងបានចេញបទចម្រៀងជាច្រើនផងដែរ ទោះជាទើបផ្លាស់មកមែនតែរាល់បទចម្រៀងរបស់លោក សុត្ធតែទទួលបានការគាំទ្រខ្លាំងមែនទែន មិនចាញ់រៀមច្បង នៅក្នុងផលិតកម្មជាមួយគ្នានោះទេ ។

ថ្មីនេះសង្កេតឃើញថាលោក មានការមមាញឹកមែនទែន ជាមួយការងារសិល្បៈ ក៏ដូចជាការថតពាណិជ្ជកម្មផ្សេងៗ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា លោកកាន់តែសង្ហា ជាងមុន ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ មើលសឹងតែមិនស្គាល់ថាជា នីកូ ពេលដែលលោកបង្ហោះរូបថ្មីប្លែក ជាមួយសក់ពណ៌បែបប្រផេះ មើលមួយភ្លែត ស្មានតែតារាកូរ៉េទៅហើយ ពិតជាទាក់ទាញខ្លាំងណាស់ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

លោក នីកូ
លោក នីកូ
លោក នីកូ ជាមួយសក់ពណ៌ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ