(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀងគ្រប់ទម្រង់ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ដើម្បីរាំលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររួចមក ខណៈនេះ មានចម្រៀងមួយបទទៀតហើយ កំពុងតែឆក់យកបេះដូងទស្សនិជន ទ្រាំមិនរាំមិនបាន គឺបទថ្មីរបស់ លោក សុខ ដែន មានចំណងជើងថា «ចូលមករាំនឹងបង» ដែលមានសាច់ភ្លេងញាក់កន្ត្រាក់អារម្មណ៍តែម្ដង។

ជាការពិតណាស់ បទថ្មីទើបនឹងចេញ របស់លោក សុខ ដែន មួយនេះ មិនត្រឹមតែមាន MV ល្អទស្សនានោះទេ ថែមទាំងមានទឹកដមសំនៀង យ៉ាងពីរោះទៀតផង ខណៈបទនេះ ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែមានទស្សនិកជនគាំទ្រយ៉ាងច្រើនទៅហើយ ម្យ៉ាងវិញទៀត ពួកគេក៏មានគោលបំណង យកបទនេះ ទុករាំលេងកំសាន្តជាមួយនឹងបងប្អូន មិត្តភក្តិទៀតផង។ បទ «ចូលមករាំនឹងបង» គឺជាការដឹកនាំ និងច្រៀងដោយ លោក សុខ ដែន ផ្ទាល់តែម្តង ដែលជាបទភ្លេងថ្មី មានលាយភ្លេង Remix ធ្វើឲ្យទស្សនិកជនស្តាប់ ហើយទ្រាំមិនរាំមិនបាន។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា បទនេះមាន MV ល្អទស្សនា និងបទភ្លេងញាក់កន្រ្តាក់អារម្មណ៍កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

​សុខ ដែន
​សុខ ដែន
​សុខ ដែន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]