អាល្លឺម៉ង់៖ កីឡាករ Kingsley Coman បានលើកពាន League ៦ឆ្នាំជាប់ៗគ្នា ក្រោយពីបានជួយឲ្យក្រុម Bayern Munich លើកពាន Bundesliga កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះចាប់ផ្តើមអាជីពរបស់គេ ដោយបង្ហាញខ្លួនឲ្យក្រុម Paris Saint-Germain នៅរដូវកាល ២០១២~២០១៣ និង ២០១៣~២០១៤ ដោយរូបគេបង្ហាញខ្លួនបានសរុបត្រឹមតែ៦ប្រកួតប៉ុណ្ណោះ ប៉ុន្តែក្រុម PSG បានលើកពាន Ligue 1 ទាំងពីររដូវកាល។ 

កីឡាករ Kingsley Coman

នៅក្នុងខែកក្កដាឆ្នាំ២០១៤ កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវបានក្រុម Juventus ទិញយកទៅកាន់កីឡដ្ឋាន Allianz។ ក្នុងរយៈពេល ៣ឆ្នាំដែលគេបានលេងឲ្យក្រុមអីុតាលីមួយនេះ Coman បានជួយឲ្យក្លិបឈ្នះពាន Serie A គ្រប់រដូវកាលតែម្ដង។ 

កីឡាករ Kingsley Coman

កីឡាករសញ្ជាតិបារាំងរូបនេះបានផ្លាស់ប្តូរមកកាន់ក្រុម Bayern Munich នៅឆ្នាំ២០១៥ ដោយរូបគេបានជួយឲ្យក្រុមយក្សអាល្លឺម៉ង់មួយនេះលើកពានក្របខ័ណ្ឌបាន៣ឆ្នាំជាប់ៗគ្នា។

កីឡាករ Kingsley Coman

ក្រោយពីបានបង្ហាញទម្រង់លេងដ៏ល្អ កីឡាករ Coman អាចនឹងទទួលរង្វាន់កុងត្រាថ្មីពីអ្នកដឹកនាំក្លិប Bayern Munich ផងដែរ ខណៈកីឡាករ Franck Ribery និង Arjen Robben បានចាប់ផ្តើមកិច្ចពិភាក្សាចចារកុងត្រាថ្មីរួចទៅហើយ៕

កីឡាករ Kingsley Coman

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]