ភ្នំពេញ៖ តារាសម្តែងជើងចាស់លោកយ៉ែម សំអូន ក្រោយពីបានរួមការងារជាមួយនឹងរាជនីក្រមា កញ្ញាមាន សូនីតា ភ្លាមក៏បានបញ្ចេញសារ នៅក្នុងបណ្តាញសង្គមរបស់លោកភ្លែត។

ជាមួយគ្នានេះដែរ តារារូបនេះ ក៏បានសរសេរ និងនិយាយពីចរិតរបស់នាងដែលបានខិតខំធ្វើការងារជាមនុស្សដែលគោរពពេលវេលា ស្របពេលដែលចិត្តរបស់លោកកំពុងតែនឹករលឹកដល់កូនស្រីរបស់ខ្លួន ដែលបាននៅឆ្ងាយពីរូបលោក។នៅក្នុងនោះដែរ លោកក៏បានបញ្ចេញសារយ៉ាងដូច្នោះថា៖

«ហត់បន្តិច ប៉ុន្តែក៍សាកសមកំលាំងដែលយើងទទួលបានសព្វថ្ងៃ ស្អាតតែម៉្យាងគឺមិនគ្រប់គ្រាន់ឡើយសំរាប់គោលដៅជីវិត សូមសសើក្មេងស្រីពូកែ ហើយឆ្លាត មាន សូនីតា រាជនីក្រម៉ា ដែលប្រៀបដូចជាកូន ពួកយើងចិត្តដូចគ្នា ស្រលាញ់ការងារ និងគោរពពេលវេលា ដោយមិនទុកពេលឲ្យឥតប្រយោជន៍ ទោះបីមិនចំណេញប្រាក់ច្រើនក៏បង្កើនចំណេះដែរ ក្នុងនាមជាឪពុកគ្រប់រូប តែងតែប្រាថ្នាចង់ឃើញកូនល្អ និងមានជោគជ័យនៅក្នុងជីវិត ដោយមិនយកភាពស្អាត ពេលវេលាទំនេ គិត និង ជុំនំគ្នានិយាយពីគេ ឥតប្រយោជន៍ ក្មេងស្រីពូកែ ស្ងៀមស្ងាត់ តែការងារជាច្រើនកំពុងសម្រុកមករក»។

ក្រោយពីបានអានសារនេះរួចទើបដឹងថាកញ្ញាមាន សូនីតា មិនត្រឹមតែមានរូបស្អាតនោះទេ តែនាងក៏មានអត្ថចរិតល្អគោរពការងារបែបនេះ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់នាងនៅតែច្រើនដដែល៕ 

លោកយ៉ែម សំអូន និងមាន សូនីតា
លោកយ៉ែម សំអូន
លោកយ៉ែម សំអូន
មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន