អាមេរិក៖ តំបន់ឆកសមុទ្រនៃទីក្រុង San Francisco គឺកំពុងទទួលរងការគំរាមកំហែងពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ដែលកើតឡើងដោយសារការកើនឡើងកម្ដៅផែនដី។ 

ជាជាងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃទឹកសមុទ្រ  មានវិស្វករមួយក្រុមចង់ឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ដែលប្រឈមការលិចទឹកនៅពេលអនាគត  ប្ដូរមកជាការរស់នៅលើទឹកវិញ។  គួររម្លឹកថានៅចុងឆ្នាំ ២០១៧ ពួកគេបានចេញគម្រោងបង្កើតទីក្រុងលើទឹក ដើម្បីធ្វើការស្នើទៅកាន់អភិបាលក្រុងម្ដងរួចមកហើយ។  ហើយនៅខែឧសភាឆ្នាំនេះ ក្រុមវិស្វករនេះនឹងចេញគម្រោងសម្រេចចុងក្រោយដើម្បីបង្ហាញ ដល់អភិបាលក្រុងជាថ្មីម្ដងទៀត។

បើតាមគម្រោងដែលគេបានដាក់ឡើង ទីក្រុងទាំងមូលនឹងងើបឡើងហើយថយចុះទៅវិញទៅតាមកម្ពស់នៃទឹកសមុទ្រ៕

ខាងក្រោមជារូបភាពគម្រោងដែលត្រូវបានបង្ហាញឡើងដោយក្រុមវិស្វករនេះកាលពីចុងឆ្នាំ២០១៧៖

រូបភាពពីគម្រោង
រូបភាពពីគម្រោង
រូបភាពពីគម្រោង
រូបភាពពីគម្រោង
រូបភាពពីគម្រោង
រូបភាពពីគម្រោង
រូបភាពពីគម្រោង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]