ភ្នំពេញ៖ កម្មវិធីប្រលងបញ្ចេញសមត្ថភាពលំដាប់ថ្នាក់ពិភពលោក The Voice Cambodia, The Voice Kids និងCambodian Idol នៅក្នុងប្រទេសខ្មែរ កំពុងតែពេញនិយមខ្លាំងមានអ្នកតាមដាន មើលរាល់ការបញ្ចេញសមត្ថភាពរបស់បេក្ខជនជាច្រើន។

ជាការពិតណាស់ កម្មវិធី Cambodian Idol ទើបតែបញ្ចប់ប៉ុន្មានថ្ងៃកន្លងនេះនោះទេ ដោយបានរកឃើញម្ចាស់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ គឺលោក គ្រី ថៃពៅ និងទទួលបានប្រាក់រង្វាន់ចំនួន១៥០លានរៀល ធ្វើឲ្យអ្នកទស្សនាពិតជារំភើបជំនួសលោកខ្លាំងមែនទែន។

ដោយឡែក បើងាកទៅមើលកម្មវិធីលំដាប់អន្តរជាតិផ្សេងវិញ ឃើញថាអ្នកគាំទ្រមួយចំនូន បានចាប់អារម្មណ៍ទៅលើឈ្មោះរបស់ម្ចាស់ពានរង្វាន់ទាំងបី ដែលសុទ្ធតែមានឈ្មោះ«ថៃ»។

ក្នុងនោះមានដូចជា លោកថែល ថៃ(ជាម្ចាស់ពានរង្វាន់ The Voice Cambodia), ប្អូនប្រុសពេជ្រ ថៃ (ម្ចាស់ពានរង្វាន់ The Voice Kids Cambodia) និងលោកគ្រី ថៃពៅ (ម្ចាស់ពានរង្វាន់ Cambodian Idol) ដែលទើបតែជាប់ជ័យលាភីកាលពីថ្មីៗនេះ។

ស្របពេលជាមួយគ្នានេះអ្នកគាំទ្រមួយចំនួន ពិតជាប្លែកក្នុងចិត្តខ្លាំងមែនទែន ក្រោយបានដឹងថាម្ចាស់ពានរង្វាន់ទាំង៣រូបសុទ្ធតែមានឈ្មោះ «ថៃ»

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

លោកថែល ថៃ
លោកថែល ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
លោកគ្រី ថៃពៅ
លោកគ្រី ថៃពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ