បរទេស៖ អតីតគ្រូបង្វឹករបស់ក្រុម Dortmund លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា នឹងឡើងមកដឹកនាំក្រុម Paris Saint-Germain ជំនួសលោក Unai Emery នៅចុងរដូវក្ដៅខាងមុខនេះ។ 

លោក Thomas Tuchel

បើតាមសារព័ត៌មាន Bild បានឲ្យដឹងថា បុរសសញ្ជាតិអាល្លឺម៉ង់ ដែលជាប់ទាក់ទងទៅនឹងក្លិប Chelsea, Arsenal និង Sevilla បានយល់ព្រមចុះកុងត្រារយៈពេល ២ឆ្នាំ ជាមួយលក្ខខណ្ឌអាចបន្ដជាច្រើនឆ្នាំបន្ថែមទៀត ប្រសិនបើដឹកនាំក្លិបជោគជ័យនៅកីឡដ្ឋាន Parc des Princes។

ទន្ទឹមនឹងនេះ អ្នកចាត់ការ PSG បច្ចុប្បន្ន លោក Emery ដែលបានឡើងមកកាន់តំណែងកាលពីឆ្នាំ២០១៦ នឹងត្រូវស្វែងរកក្លិបថ្មីដើម្បីដឹកនាំ ក្រោយពីមានការរិះគន់ខ្លាំង ក្រោយពីបរាជ័យក្រោមស្នាដៃក្រុម Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League កាលពីខែមុន៕  

លោក Emery
លោក Thomas Tuchel
លោក Thomas Tuchel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]