ថៃ ៖ បន្ទាប់ពីគ្រោះថ្នាក់កាលពីកន្លងមកនេះ ជើងរបស់តារាវ័យចាស់មុខក្មេងលោក Dome ក៏ត្រូវបានបាក់ ហើយ ត្រូវការពេលវេលាព្យាបាលរយៈពេលជាងពីរខែឫ​​ អាចយូរជាងនេះ។

អំឡុងពេលនេះ លោកបាននិយាយថា ជើងរបស់លោកនៅតែឈឺនៅឡើយ ហើយលោកវេជ្ជបណ្ឌិត បានប្រាប់ឲ្យលោក ទៅថតមើលជើងរបស់លោកម្តងទៀត។ យ៉ាងណាមិញ ការងារជាច្រើនដែលលោកបានទទួល ត្រូវបានបង្ខំចិត្តឲ្យលោក​លុបចោលទាំងអស់។ ហើយលោកបាននិយាយថាអាការៈរបស់លោកពេលនេះ ស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយ ។

ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ កាលពីម្សិលមិញ លោកបាននិយាយថា«វាពិតជាពិបាកណាស់ពីមនុស្សអាចដើរធម្មតា បែរជាត្រូវមកអង្គុយតែលើរទេះបែបនេះ មិនដឹងពេលណាអាចទៅធ្វើការបានវិញនោះទេ »។

អ្នកគាំទ្ររបស់បាននិយាយថា ​ទោះបីជា លោកបាត់បង់ ឱកាសការងារជាច្រើន ប៉ុន្តែពេលនេះលោកក៏អាចមានពេលវេលាសម្រាប់និពន្ធចម្រៀង ដែលជាការងារដែលលោកស្រលាញ់ ជាពិសេសលោកមានពេលវេលាសម្រាកជាមួយគ្រួសារលោកផងដែរ​​​ »៕

Dome Pakorn
Dome Pakorn
Dome Pakron

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]