ភ្នំពេញ៖ បន្ទាប់ពីរឿងរ៉ាវជីវិតដ៏កម្សត់របស់អតីតតារាសម្តែង ជើងចាស់លោក ចៅ ចាន់ណារី ត្រូវបានទម្លាយ លើបណ្ដាញសង្គម រួចមក មានមហាជនជាច្រើនពិតជាតក់ស្លុតយ៉ាងខ្លាំង ព្រោះតែ មិននឹកស្មានថា តារាសម្តែងជើងចាស់ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងប្រទេសបែរជាធ្លាក់ខ្លួន មករស់នៅក្នុងស្ថានភាពបែបនេះទៅវិញ។

ជាក់ស្ដែង ម្សិលមិញនេះដែរ អតីតតារាសម្ដែង រូបនេះ ក៏បានទម្លាយរឿងរ៉ាង ប្រាប់ទស្សនិកជន ពីដើមទងដែលនាំ ឲ្យលោក ចាកចេញពីវិថីសិល្បៈ សម្ងំលាក់ខ្លួន មិនបង្ហាញមុខ។

ក្នុងនោះលោក ចៅ ចាន់ណារី បានរៀបរាប់ទាំងទឹកភ្នែកថា​ ការចាកចេញនេះ ព្រោះតែ លោកតូចចិត្ត នឹងការរកស៊ី មិនសមប្រកប រហូតងប់នឹងវង់ល្បែង លង់បង់អស់ប្រាក់ពីខ្លួន ទើបសម្រេចចិត្ត ទៅរស់នៅឲ្យឆ្ងាយពីអ្នកគ្រប់គ្នា ព្រោះតែអៀន នឹងទង្វើដែលខ្លួន បានធ្វើកន្លងមក។

បន្ថែមពីនេះ លោក ក៏បានពោលថា នៅពេលឃើញមិត្តសិល្បៈដទៃទៀត មានបាន  មានមុខ មានមាត់ ក្នុងសង្គម  កាន់តែធ្វើឲ្យខ្លួនលែងចង់ប្រឡូកសិល្បៈទៀត ហើយ ព្រោះនឹកស្ដាយកំហុស ដែលខ្លួនបានធ្វើ ដោយសុខចិត្តប្រកបរបរ ជាកម្មករកាប់អូសក្នុងព្រៃ តែម្ដង។

លើសពីនេះ លោក ក៏បានបញ្ជាក់ដែរថា កន្លងមកមានប្អូនៗជាអ្នកសិល្បៈជាច្រើន បានជួបលោកដែរ ប៉ុន្តែខ្លួនបែរជាគេចវេស ជាពិសេសរឹតតែមិនចង់ឲ្យគេដឹងពីស្ថានភាពលំបាករបស់លោកឡើយ។

គួររម្លឹកថា លោក ចៅ ចាន់ណារី  ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពខ្លាំង នាជំនាន់ឆ្នាំ៨០ជាង ដែលលោក ក៏ធ្លាប់បានសម្ដែងភាពយន្តល្បីជាង៤០ ឯណោះ ក្នុងនោះមានដូចជា៖ «នរក៩ជាន់» «ពស់កេងកង» ជាដើម។

បច្ចុប្បន្ននេះដែរ លោកកំពុងត្រូវបានសប្បុរសជន ក៏ដូចជាមិត្តសិល្បៈជាច្រើន បាននាំគ្នា បង្កើតមូលនិធិ ស្វែងរកថវិកា ដើម្បីជួយសម្រាលជីវភាព អតីតតារាសម្ដែងជើងចាស់រូបនេះផងដែរ៕

ចៅ​ ចាន់ណារី
ចៅ​ ចាន់ណារី
ចៅ​ ចាន់ណារី
ចៅ​ ចាន់ណារី
ចៅ​ ចាន់ណារី
ចៅ​ ចាន់ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]