ភ្នំពេញ៖ មកទល់ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកម្តាយវ័យក្មេង និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ មានអាយុជាង២៦សប្តាហ៍ហើយ។

ក្នុងនោះដែរ ទន្ទឹមនឹងកូនក្នុងផ្ទៃរបស់នាងកាន់តែជិតដល់ថ្ងៃសម្រាល អ្នកគាំទ្រសង្កេតឃើញថា នាងនិងស្វាមីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ស្វាគមន៍ទទួលសមាជិកថ្មី នៅក្នុងគ្រួសារ។

ហើយមិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ លោក សីហា បានធ្វើរឿងមួយដ៏គួរឲ្យច្រណែន សម្រាប់ប្រពន្ធនិងកូនមែនទែន គឺលោកបានផ្លាស់ប្តូរកៅអីអង្គុយក្នុងរថយន្តរបស់ខ្លួន ទៅជាVIP ដើម្បីឲ្យអ្នកទាំង២ស្រួលអង្គុយ។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រពិតជាលាន់មាត់សរសើរដល់ ស្វាមីរបស់អ្នកនាងគង់ ចាន់ស្រីមុំ មែនទែន ហើយថែមទាំងអ្នកខ្លះទៀតបាននិយាយថា ស្រីមុំ ពិតជាសំណាងដែលមានស្វាមី ពូកែថ្នាក់ថ្នម និងមើលថែនាងគ្រប់ពេលបែបនេះ៕

គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ
រថយន្តដែលសីហាប្តូរកៅអី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ