ថៃ: បន្ទាប់ពីហេតុការណ៍ស្លាប់របស់តារាសម្តែងស្រីវ័យក្មេង Nitchapat បានកើតមានឡើងគួរឲ្យរន្ធត់ចិត្ត រួចមក ពេលនេះ ក៏មានរឿងរ៉ាវមួយចំនួន នៃការថតខ្សែភាពយន្តរបស់នាង ដែលត្រូវបានមហាជនជាច្រើន យល់ឃើញថាវាមានការជាប់ពាក់ព័ន្ធជាមួយជំនឿរបស់ដួងព្រលឹងអ្នកស្លាប់ មកតាមនាង។

ព្រោះថា មុនពេលកើតហេតុ ចំនួន២ថ្ងៃ តារាសម្តែងស្រីវ័យក្មេងរូបនេះ បានថតខ្សែ ភាពយន្តភាគខ្លី ដែលមានចំណងជើងថា «Bangkok Ghost Stories» ហើយក្នុងនោះដែរ នាងក៏បានដើរតួជាតួឯកស្រី ដែលតែងតែអាចមើលឃើញដួងព្រលឹងខ្មោចស្រីម្នាក់ ដែលរមែងតែងតែតាមលងបន្លាចតួឯកប្រុស ជារៀងរាល់យប់។  

រឿង«Bangkok Ghost Stories»

ស្របពេលជាមួយគ្នានេះដែរ ក្រោយពេលកើតហេតុរឿងរ៉ាវ ដ៏គួរឲ្យភាពខ្លាចរបស់នាង រួចមក អ្នកដឹកនាំរឿងក្នុងខ្សែភាពយន្តខាងលើនេះ ក៏បានធ្វើការបង្ហាញ​ពីសេចក្តីសោកស្តាយ ក្នុងការ បាត់បង់ធនធាន អ្នកមានទេពកោសល្យ ព្រមទាំងសមត្ថភាពដូចជានាង ផងដែរ។ 

សារខ្លីរបស់អ្នកដឹកនាំរឿង ទៅកាន់សពរបស់នាង

ទាំងអស់នេះហើយ ដែលកាន់តែធ្វើឲ្យមហាជនជាច្រើន មានការយល់ឃើញកាន់តែច្បាស់ទៀតថា វាប្រហែលជាអាចបណ្តាលមក ពីការថតខ្សែភាពយន្តខ្មោចនេះហើយ ទើបធ្វើឲ្យនាងបានកើតមានឡើងនូវហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវ តែម្នាក់ឯង រហូតដល់បាត់បង់ជីវិត នាពេលភ្លាមៗយ៉ាងដូច្នេះទៅ៕

ដូច្នោះ ចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ ពីរឿងរ៉ាវខាងលើនេះ? 

ផ្នែកខ្លះៗនៃការសម្តែងរបស់នាង
ផ្នែកខ្លះៗនៃការសម្តែងរបស់នាង
ផ្នែកខ្លះៗនៃការសម្តែង
Nitchapat កាលពីនៅតូច
ពិធីបុណ្យសពរបស់​ Nitchapat
Nitchapat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]