ភ្នំពេញ៖ ថ្ងៃនេះ រឿងភាគដ៏ល្បី «បិសាចគួរឲ្យស្រលាញ់» ចាក់ផ្សាយទៀតហើយ ដែលអាចឲ្យប្រិយមិត្ត អាចតាមដាន ដំណើររឿង របស់តួអង្គនីមួយ បានបន្តទៀត។

ជាពិសេស អ្នកនឹងកាន់តែជ្រាបច្បាស់ពីសាច់រឿង ថាតើតួអង្គ នៅក្នុងរឿង នឹងទៅជាបែបណា ព្រោះថាក្នុងរឿងនេះ លាយឡំគ្រប់រសជាតិ ដូចជា ភាពសងសឹក ឈ្លោះប្រកែកគ្នា ឌឺដង និងអបិយជំនឿជាដើម។

ជាក់ស្តែងដូចជា តួអង្គ អ្នកស្រី សូរិយា សម្តែងដោយ ពេជ្រ សោភា និង តួអង្គ​ អ្នកស្រី សន សម្តែងដោយ ខាត់ សុឃីម គឺអ្នកទាំងពីរ  មិនដែលត្រូវគ្នាទាល់តែសោះ តែងតែឈ្លោះថាដៀល ឲ្យតែជួបមុខគ្នាម្តងៗ។  ក្នុងនោះដែរ ខាត់​ សុឃីម ហៅ ពេជ្រ សោភាថា «នាងហូលីវូដ»​ទៀតផង ក៏ព្រោះតែ ពេជ្រ សោភា មានចរិតសុភាព គួរឲ្យអាណិត នៅខាងមុខគ្រប់គ្នា តែនៅខាងក្នុង គឺសាហាវពិសពុលមិនធម្មតា៕

ចង់ដឹងយ៉ាងណា ចាំតាមដានទស្សនា​វេលាម៉ោង៨យប់នេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]