ភ្នំពេញ៖ តាមរយៈការសម្តែង នៅក្នុងវីដេអូបទចម្រៀង Original Song កន្លងមករបស់ តារាប្រុស អេនឌី គេសង្កេតឃើញថា ភាគច្រើនសុទ្ធសឹងតែមានបញ្ចូលនូវ ឈុតស៊ិចស៊ី ថើបគ្នាជាមួយតួសម្តែងស្រីល្បីៗជាច្រើនដួងយ៉ាងស្និទ្ធស្នាល មិនសំចៃដៃ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្របុរសៗជាច្រើននាក់ លួចច្រណែននឹងលោកថែមទៀតផង។

តារាប្រុស អេនឌី និង ពេជ្រ អាវីហ្សា

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែមួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញនូវ បទចម្រៀងថ្មីរបស់លោក អេនឌី ដែលមានចំណងជើងថា «ជឿអូនខុសអស់» ដោយការសម្តែងនៃវីដេអូនេះ មានលក្ខណៈខុសដាច់ទាំងស្រុងទៅនឹងការសម្តែងចាស់ៗរបស់លោកកន្លងមក។

ជាការពិត បទចម្រៀងថ្មី«ជឿអូនខុសអស់» របស់លោក អេនឌី ដែលរួមសម្តែងជាមួយនឹងតារាស្រីស៊ិចស៊ី ពេជ្រ អាវីហ្សា បានធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ដោយសារតែការសម្តែងនៅក្នុងបទចម្រៀងនេះ មិនមានភាពស៊ិចស៊ី ឱបថើបស្រើបស្រាល ដូចជាវីដេអូចម្រៀងពីមុនៗឡើយ ផ្ទុយទៅវិញទៀតនោះ អាចនិយាយថាការសម្តែងបែបសុភាពៗរបស់លោក អេនឌី នេះ គឺជាចំណីអារម្មណ៍ប្លែកថ្មីមួយ សម្រាប់អ្នកគាំទ្រផងដែរ៕

អេនឌី និង ពេជ្រ អាវីហ្សា
អេនឌី និង ពេជ្រ អាវីហ្សា
អេនឌី និង ពេជ្រ អាវីហ្សា
អេនឌី និង ពេជ្រ អាវីហ្សា
អេនឌី និង ពេជ្រ អាវីហ្សា
អេនឌី និង ពេជ្រ អាវីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]