ថៃ ៖ ចាប់តាំងពី Kimberley និង Mark Prin ទាក់ទងគ្នា ពួកគេ បានទទួលរងនូវរឿងអាស្រូវអំពីរឿងស្នេហារបស់ពួកគេជាញឹកញាប់ ប៉ុន្តែក៏ត្រូវបានពួកគេច្រានចោលជានិច្ច។

ជាក់ស្ដែងកន្លងមក នៅក្នុងបទសម្ភាសន៍ពួកគេតែងតែបដិសេធចំពោះព័ត៌មាន ដែលថាពួកគេមានបញ្ហាស្នេហា នឹងគ្នា។ ប៉ុន្តែថ្មីៗនេះ Kim បានប្រើពាក្យ«មនុស្សជិតស្និទ្ធ» ដែលជំនួសឲ្យ«សង្សារ» ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភអំពីទំនាក់ទំនងអ្នកទាំងពីរខ្លាំងណាស់។ 

យ៉ាងណាមិញ នាងបានប្រាប់មូលហេតុដែលប្រើពាក្យនោះ ជំនួសពាក្យ«សង្សារ» ដោយសារតែវា អាចនឹងមានការបែកគ្នា តាមមកជាមួយនៅថ្ងៃក្រោយ​ (តាមជំនឿផ្ទាល់ខ្លួនរបស់នាង)។ ហើយនាងបានបញ្ជាក់ថា ទោះបីជាមិនប្រើពាក្យ «សង្សារ›› ក៏ទំនាក់ទំនងរវាង Mark Prin និង នាង នៅតែមានភាពចុះសម្រុងនឹងគ្នាធម្មតា ហើយពួកគេតែងតែ នៅជាមួយគ្នា ស្ទើរតែគ្រប់ពេលវេលាទៅហើយ គ្មានអ្វីជាការបារម្ភសម្រាប់ពួកគេនោះឡើយ៕ 

Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley
Mark Prin
Kimberley និង Mark Prin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]