ភ្នំពេញ៖ មិនត្រឹមតែមានយុវវ័យក្មេងៗជាច្រើនបានចូលរួម និងទៅលេងកម្មវិធី «បុណ្យភូមិ» នោះទេ សូម្បីតែតារាល្បីជាច្រើននៅក្នុងប្រទេសក៏ចូលរួម ខណៈពេលដែលនៅក្នុងពិធីពិតជាមានមនុស្សចូលរួមជាច្រើនកុះករ។

ជាការពិតណាស់ នៅក្នុងរយៈពេល៣ថ្ងៃមានមនុស្សចូលរួមរាប់ពាន់នាក់ ទោះបីជាអកាសធាតុក្តៅ និងផ្លូវឆ្ងាយយ៉ាងណាក្តី ក៏នៅតែមានមនុស្សច្រើន ហើយពេលនេះកម្មវិធីក៏បានបញ្ចប់ទៅយ៉ាងរលូនដែរ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងខ្លះៗ នូវវត្តមានដ៏កក្រើករបស់តារាល្បីៗបាននាំគ្នាទៅលេងបុណ្យភូមិ និងទៅដើម្បីធ្វើការ ឡើងច្រៀងនៅក្នុងកម្មវិធីមួយចំនួន រីឯតារាខ្លះទៀតក៏បានបើកតូបលក់នៅទីនោះ។

ក្រោយឃើញវត្តមានរបស់តារាល្បីទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើការសុំថតរូបជាមួយជាច្រើនខណៈពេលដែលមានមនុស្សជាច្រើនបានប្រជ្រៀតគ្នា និងអាកាសធាតុក្តៅផងនោះ។

ចង់ដឹងថាមានតារារូបណាខ្លះនោះសូមទស្សនារូបភាពខាងក្រោមនេះ៖ 

១)កញ្ញាឱក សុគន្ធកញ្ញា៖ បានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញតារារូបនេះបានជិះម៉ូតូទៅច្រៀង នៅក្នុងកម្មវិធីមួយ ក្នុងពេលបុណ្យភូមិនេះ ។ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

២)អ្នកនាង ពេជ្រ សោភា ៖ តារាចម្រៀងរូបនេះក៏បានទៅចូលរូម និងបានធ្វើឲ្យមនុស្សជាច្រើនបានកោតសរសើរ បន្ទាប់ពីឃើញនាងបានទៅជួយអ្នកក្រីក្រសុំទាន តាមផ្លូវចូលទៅលេងបុណ្យភូមិ នោះដោយផ្ទាល់។

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា

៣)អ្នកនាង ភិន សុដាលីស៖ ទៅដើរលេងជាមួយនឹង មិត្តរបស់នាង ដោយមានទាំងអ្នកនាងសុខ សោម៉ាវត្តីផងដែរ។

ភិន សុដាលីស និងមិត្ត
ភិន សុដាលីស និងមិត្ត
ភិន សុដាលីស

៤)កញ្ញាមាន សូនីតា និងម៉ានិត៖ បានទៅលក់ដូរនៅទៅនោះមានដូចជាសៀវភៅ និងសម្លៀកបំពាក់ធ្វើពីក្រមា

មាន សូនីតា និងម៉ានិត
មាន សូនីតា និងម៉ានិត

៥)អ្នកនាងប៊ីរីយ៉ា៖ ក៏ដូចនឹងកញ្ញាមាន សូនីតា ដែលដោយនាងបានបើកតូបមួយលក់របស់របរនៅទីនោះ។

ប៊ីរីយ៉ា

៦) កញ្ញាគីម ចាន់បូរមី៖ អតីតFreshie ក៏បានទៅលេងបុណ្យភូមិជាមួយនឹងបងប្អូន របស់នាងដែរ

គីម ចាន់បូរមី
គីម ចាន់បូរមី
គីម ចាន់បូរមី
គីម ចាន់បូរមី

៧) ណា សាឌី​៖ តារាសម្តែងរូបនេះក្រោយបាត់មុខមួយរយៈ ក៏ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដែលក្រោយឃើញវត្តមាននាងនៅក្នុង«បុណ្យភូមិ» មិនត្រឹមតែប៉ុណ្ណោះមានអ្នកគាំទ្រសុំថតរូបព្រាត។

ណាសាឌី​
ណាសាឌី​
ណាសាឌី​

៨) សិទ្ធី នីកាក៏បានចូលរួមដើរលេងកម្សាន្តជាមួយនឹងមិត្តរបស់នាងដូចតារាដទៃដែរ។ 

សិទ្ធី នីកា
សិទ្ធី នីកា
សិទ្ធី នីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា