ភ្នំពេញ៖ ទីបំផុតយប់មិញនេះ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ បានស្វែងរកឃើញម្ចាស់ពានរង្វាន់ជ័យលាភី លេខ១ហើយ គឺបានទៅលើបេក្ខជនរូបសង្ហា គ្រី ថៃពៅ អាយុ ២៥ ឆ្នាំ មកពីខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះផងដែរ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ក៏តម្រូវឱ្យបេក្ខជន-បេក្ខនារីទាំង ៤ រូប បកស្រាយបទចម្រៀងមួយបទ រួមជាមួយនឹងJudgeណាម្នាក់ ក្នុងចំណោមJudge៤ នាក់ដូចគ្នា។

ដោយនៅក្នុងការចាប់ឆ្នោតជ្រើសយកJudge បេក្ខនារី ចែម ស្រីល័ក្ខ ក៏បានចាប់ដៃគូច្រៀងជាមួយនឹងកំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ។

ជាក់ស្តែងអ្នកទាំងពីរបានបកស្រាយបទចម្រៀងមនោសញ្ចេតនារួមគ្នា ដែលមានចំណងជើងថា «គ្មានការឈឺចាប់ គ្មានផ្លូវចប់» យ៉ាងពិរោះ និងស៊ីចង្វាក់គ្នាបានយ៉ាងល្អ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅគឺ ពេលច្រៀងរួមគ្នាតារាចម្រៀងលោក ឆន សុវណ្ណរាជ ឆ្លៀតឱបកញ្ញា ចែម ស្រីល័ក្ខ យ៉ាងស្អិតនៅពេលច្រៀងចប់ បង្កបរិយាកាសផ្អែមល្ហែម ធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅទីនោះ ស្រែកកក្រើកឆាក។

មិនតែប៉ុណ្ណោះគណៈកម្មការលោក ព្រាប សុវត្ថិ ក៏បានបង្អាប់ថាលោក ឆន សុវណ្ណរាជ ពេលឱបកញ្ញា ចែំ ស្រីល័ក្ខ លេងថា ឱបបានល្អ ចំណែកឯកញ្ញា ឱក សុគន្ធកញ្ញា ថា ឱបពោរពេញដោយបទពិសោធន៍ និងចុងក្រោយលោក ណុប បាយ៉ារិទ្ធ ក៏ថាចំអន់លោក សុវណ្ណរាជ ថា ឱបដោយភាពជឿជាក់៕

តោះចង់ដឹងថា អ្នកទាំងពីរផ្អែមល្ហែមជាមួយគ្នាខ្លាំងប៉ុណ្ណានោះ យើងមកទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖  

ចែម ស្រីល័ក្ខ និងសុវណ្ណរាជ ច្រៀងរួមគ្នា
ឆន សុវណ្ណរាជ ឱបចែម ស្រីល័ក្ខ
ចែម ស្រីល័ក្ខ និង ឆន សុវណ្ណរាជ
បេក្ខនារី ចែម ស្រីល័ក្ខ
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែម ស្រីល័ក្ខ