អង់គ្លេស៖ លោក Pep Guardiola បានបង្ហើបអំពីកំហុសរបស់លោក ដែលធ្វើឲ្យក្រុម Manchester City ចាញ់ក្រុម Manchester United កាលពីថ្ងៃសៅរ៍កន្លងទៅ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរួបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា រូបលោកបានដាក់យុទ្ធសាស្ត្រខុស ជាពិសេសគឺនៅតង់ទីពីរតែម្តង ហើយគ្រាន់តែ ១០ ទៅ ១៥នាទី សោះ ក្រុម Manchester United បានវាយបក៣គ្រាប់លឿនៗ ដែលធ្វើឲ្យក្រុម Manchester City បាក់ទាំងទឹកចិត្ត ទាំងកម្លាំងលេងភ្លាមៗ។

គ្រូបង្វឹកវ័យ៤៧ឆ្នាំ រូបនេះក៏បានរំលឹកអំពីការប្រកួតមួយដែលមានសភាពស្រដៀងគ្នាជាមួយនឹងការប្រកួតគ្នាកាលពីយប់ថ្ងៃសៅរ៍ ដោយកាលនោះ លោកជាគ្រូបង្វឹកនៃក្រុម Bayern Munich។

លោក Guardiola បានរំលឹកថា កាលក្រុម Bayern Munich ប្រកួតជាមួយក្រុម Barcelona លោកក៏បានភ្លាត់ស្នៀតមានកំហុសបែបនេះដែរ ដោយភ្លេចខ្លួនត្រឹមតែ១៥នាទីប៉ុណ្ណោះ ធ្វើឲ្យ Bayern ចាញ់ Barcelona ដល់ទៅ ៣ទល់០។

Guardiola ពេលនៅបង្វឹក Bayern

ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញអំពីការប្តេជ្ញាចិត្ត យកឈ្នះក្រុម Liverpool ឲ្យខានតែបាន នៅពេលដែលក្រុមលោកត្រូវបើកទ្វារស្វាគមន៍ក្រុមហង្សក្រហមក្នុងជើងទី២នៃក្របខ័ណ្ឌ Champions League នៅទី១១ខែមេសាខាងមុខនេះ៕ 

Klopp និង Pep

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]