ភ្នំពេញ៖ សុភមង្គលនៅក្នុងគ្រួសារ របស់លោកពិធីករដ៏ល្បីឈ្មោះ ពោរពេញដោយសមត្ថភាព និងទេពកោសល្យលោកជា វិបុល និងអ្នកនាងគង់ សុជាតិ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានច្រណែន ជាមួយនឹងភាពរីករាយដែលពោរពេញដោយសុភមង្គល បន្ទាប់ពីទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់។

នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃកំណើតរបស់អ្នកនាងគង់ សុជាតិ ដែលមានមិត្តរបស់នាង ក៏ដូចជាគ្រួសារនិងអ្នកគាំទ្រជាច្រើន បានធ្វើការ Surprise និងជូនកាដូ ដល់នាង រួមជាមួយពាក្យជូនពរជាច្រើននៅក្នុងបណ្តាញសង្គម។

ជាការពិតណាស់ នៅក្នុងថ្ងៃពិសេសនេះដែល ស្វាមីរបស់នាងលោកជា វិបុល ក៏បានជូនកាដូ និងSurprise ដល់ភរិយាធ្វើឲ្យនាងសប្បាយចិត្ត ញញឹមបិទមាត់មិនចង់ជិត ស្របពេលដែលខ្លូនដឹងថាស្វាមី មានភាពមមាញឹកខ្លាំងយ៉ាងណាក៏នៅតែឆ្លៀតធ្វើបែបនេះឲ្យខ្លួន។

មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏បានថតរូបស្វីតៗ ជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នាទោះបីជាគូភរិយា និងស្វាមីមួយគូនេះ មានវ័យកាន់តែច្រើននិងមានកូនធំៗហើយក្តី។ លើសពីនេះទៅទៀត ពួកគេក៏បានថតរូបជាលក្ខណៈគ្រួសារ មើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែន ហើយក៏ជាគ្រួសារមួយដែលមនុស្សគ្រប់គ្នាចង់បាននោះដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖  

ជា វិបុល និងភរិយា
ជា វិបុល និងភរិយា
ជា វិបុល និងភរិយា
ជា វិបុល និងគ្រួសារ
ជា វិបុល និងគ្រួសារ
ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល