អេស្ប៉ាញ៖ នៅក្នុងក្របខ័ណ្ឌ Laliga គេមានទម្លាប់មួយ ដែលតម្រូវឲ្យក្លិបមួយដែលត្រូវប៉ះ ក្លិបដែលទើបតែឈ្នះពាន ធ្វើការឈរទះដៃអបអរសាទរ។

ដោយឡែក កាលពីថ្ងៃសៅរ៍ គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានបង្ហើបថា ក្រុមរបស់ខ្លួននឹងមិនធ្វើការឈរទះដៃអបអរសាទរ ដល់ក្រុមអ្នកមានបុណ្យ Barcelona ឡើយបើទោះបីជាពួកគេបានឈ្នះពាន Laliga ជាស្ថាបពរមុនពេលប៉ះនឹងក្លិប Real Madrid ក៏ដោយ។ បញ្ហានេះបានកើតឡើង បន្ទាប់ពីក្លិប Barcelona មិនបានឈរអបអរសាទរដល់ក្លិប Real Madrid ក្រោយពីពួកគេបានឈ្នះពាន Club World Cup កាលពីដើមរដូវកាល។

លោក Zinedine Zidane បានប្រាប់ថា៖ 

«ខ្ញុំមិនសូវយល់ពីការឈរអបអរសាទរក្រុមដែលទើបតែឈ្នះពានឡើយ។ ហើយក្រុម Barcelona បានបំផ្លាញប្រពៃណីនេះហើយ ដូច្នេះពួកយើងនឹងមិនឈរអបអរដល់ពួកគេឡើយ»៕
Barcelona ពេលធ្វើការឈរអបអរដល់ Real
ក្លិប Barcelona ក្នុងពេលធ្វើការឈរអបអរដល់ក្លិប Real Madrid
Atlético Madrid ពេលធ្វើការឈរអបអរដល់ក្លិប Barcelona
លោក Zinedine Zidane

ប្រភព៖ Reuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]