វាពិតជាមិនគួរឲ្យជឿ ដោយសារតែមានព័ត៌មានមួយ បានលេចឡើងដែលទាក់ទង នឹងបុរសជនជាតិ ឥណ្ឌូនេស៊ី លក់ខ្លួននៅតាមឆ្នេរសមុទ្រ។

យ៉ាងណាមិញ យោងទៅតាមសារព័ត៌មានរបស់ ជប៉ុនបានឲ្យដឹងថា មានអ្នកសារព័ត៌មានជនជាតិជប៉ុនជាច្រើននាក់ បានធ្វើការបោះពុម្ពផ្សាយ កាលពីអាទិត្យមុន នៅក្នុងទស្សនាវដ្ដី Nikkan Gendai ដែលប្រធានបទនិយាយទាក់ទង នឹងការរកស៊ីផ្លូវភេទ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ អត្ថន័យនៅក្នុងទស្សនាវដ្ដី បានបកស្រាយថា បុរសនៅតាមឆ្នេរសមុទ្រ បាលី ស្មគ្រ័ចិត្ដបម្រើផ្លូវភេទ ទៅកាន់នារីជប៉ុន ក្នុងតម្លៃ ៥,០០០ យែន ឬ ៥៨៤ រ៉ូប៊ី មួយដង ឬ ៦០ ដុល្លារអាមេរិក។

ទោះជាយ៉ាងណា បាលីជាទិសដៅតំបន់ទេសចរណ៍ តាំងពីដើមឆ្នាំ ១៩៩០។ នៅក្នុងនោះក៏មាន នារីជនជាតិជប៉ុនជាច្រើននាក់ ទៅ បាលី ដើម្បីម៉ាស្សាដូចគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះសេវាកម្មបែបនេះ ដែលកើតមានឡើងនៅ តាមឆ្នេរសមុទ្រដែលជា តំបន់ទេសចរណ៍បែបនេះ? 

សូមមើលរូបភាព និងទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]