រាជធានីភ្នំពេញ ៖ ខាងក្រោមនេះ គឺជាវិធីងាយៗសម្រាប់អតិថិជន សម្រាប់ការទិញរថយន្ត Nissan មានចំនួន ៥ ដំណាក់កាលដូចខាងក្រោមនេះ៖

ដំណាក់កាលទី ១ ៖ ការស្វែងរករថយន្ត និងជ្រើសរើសលក្ខណៈរថយន្តដែលអ្នកពេញចិត្ត

ការទិញរថយន្តថ្មី គឺជាដំណាក់កាលដ៏ធំ ប៉ុន្តែពុំមែនជារឿងដែលគួរឲ្យព្រួយបារម្ភឡើយ។ លោកអ្នកគ្រាន់តែស្វែងរកប្រភេទរថយន្ត ស្វែងរក Showroom ពិនិត្យតម្លៃ និងចរចា ដើម្បីទិញរថយន្តថ្មីរបស់លោកអ្នក។ នៅមិនទាន់ច្បាស់ថា ត្រូវទិញរថយន្តប្រភេទមួយណាមែនទេ? សូមអញ្ជើញមកកាន់សូរូម (Showroom) របស់ Nissan ដែលមានអ្នកប្រឹក្សាយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអាចជួយបង្ហាញអ្នកអំពីមុខងារ និងជម្រើសផ្សេងៗនៃរថយន្ត។

ដំណាក់កាលទី ២ ៖ កំណត់ទីតាំង និងបើកបរថយន្តសាកល្បងនៅពេលអ្នកស្ថិតនៅសូរូមរថយន្ត ៖

– កុំភ្លេចទៅបើកបរសាកល្បង ដើម្បីស្គាល់ពីលក្ខណៈរថយន្តឲ្យបានកាន់តែច្បាស់
– កុំភ្លេចនាំគ្រួសារទៅជិះរថយន្តជាមួយគ្នា ដើម្បីពិនិត្យមើល តើរថយន្តអាចបើកបរនៅលើស្ថានភាពផ្លូវខុសៗគ្នាយ៉ាងដូចម្ដេច
– កុំភ្លេចសួរខ្លួនឯងថា តើឧបករណ៍បញ្ជាងាយស្រួលប្រើប្រាស់ឬទេ? តើមានកន្លែងដាក់ឥវ៉ាន់គ្រប់គ្រាន់ទេ?

ដំណាក់កាលទី ៣ ៖ សាកសួរតម្លៃលក់ និងយល់ព្រមចំពោះការចចារ

នៅពេលលោកអ្នកសម្លឹងចង់ទិញរថយន្ត Nissan គឺជាពេលវេលាដែលត្រូវសាកសួរអំពីតម្លៃ។ យើងសូមឲ្យលោកអ្នកសាកសួរអំពីតម្លៃចុងក្រោយ និងសេវាក្រោយពេលលក់បន្ថែមពីលើអ្វីដែលជាការផ្ដល់ជូនពិសេសបច្ចុប្បន្ន។ ប្រសិនបើតម្លៃរថយន្ត ហិរញ្ញវត្ថុ និងថ្លៃសេវាមើលទៅល្អប្រសើរហើយ គឺជាពេលវេលាដែលត្រូវយល់ព្រមចំពោះការចរចាដោយបង់ថ្លៃកក់ជាមុនសិន។

ដំណាក់កាលទី ៤ ៖ ពិនិត្យមើលការចរចាឡើងវិញ រួចស្វែងរកហិរញ្ញប្បទានពីអ្នកផ្ដល់សេវា

បន្ទាប់ពីបង់ថ្លៃកក់រថយន្ត ឥលូវនេះ ចំណោទដ៏ធំរបស់អ្នក គឺការស្វែងរកឥណទានធនាគារ។ ថ្លៃរថយន្តរួមជាមួយនឹងការផ្ដល់ជូនពិសេសមិនមែនជាកត្តាតែមួយគត់ដែលកំណត់ការចរចាទិញរថយន្តដ៏ល្អឡើយ។ លោកអ្នកគួរពិនិត្យទៅលើអត្រាការប្រាក់ និងរយៈពេលឥណទានផងដែរ។ ធ្វើការប្រៀបធៀបស្ថាប័នធនាគារមួយចំនួន ដើម្បីកំណត់ថា ធនាគារមួយណាដែលប្រសើរបំផុតសម្រាប់អ្នក។ បុគ្គលិកផ្នែកលក់របស់យើងនឹងជួយអ្នក ដើម្បីទទួលបានកញ្ចប់ហិរញ្ញប្បទាននេះ។

ដំណាក់កាលទី ៥ ៖ មកទទួលយករថយន្ត

ទោះបីជាអ្នកមកទទួលយករថយន្តរបស់អ្នកនៅសូរូមក៏ដោយ សូមដើរពិនិត្យមើលរថយន្តជាចុងក្រោយ ដើម្បីពិនិត្យមើលស្នាមក្រពិត ឬឆ្កូតដែលអាចកើតឡើងនៅពេលដឹកជញ្ជូន។ ជាចុងក្រោយ ឲ្យបុគ្គលិកផ្នែកលក់ធ្វើការណែនាំមួយចំនួនអំពីរថយន្តថ្មីរបស់អ្នក ដែលមានដូចជាការបង្ហាញជូនអ្នកអំពីមុខងារសំខាន់ៗ និងឧបករណ៍សុវត្ថិភាពរបស់រថយន្តផងដែរ៕ 

វិធីងាយៗសម្រាប់អតិថិជន សម្រាប់ការទិញរថយន្ត Nissan មានចំនួន ៥ ដំណាក់កាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]