ថៃ: ក្រោយពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងយ៉ាងសាហាវ ចំពោះតារា សម្តែងស្រីវ័យក្មេង Nitchapat រហូតធ្វើឲ្យនាងបានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង កាលពីពេលព្រឹកថ្ងៃទី ០៧ រួចមក ពេលនេះ ក្រុមគ្រួសាររបស់នាង ក៏បានកំពុងតែរៀបចំពិធីបុណ្យសព ឲ្យនាងទៅតាមប្រពៃណី។ 

ក្នុងនោះ ក៏មានមហាជនព្រមទាំងតារាជាច្រើន បានអញ្ជើញមកចូលរួមចែករំលែកសេចក្តីទុក្ខនេះ ពីក្រុមគ្រួសារនៃស្លាប់ ផងដែរ។

Nitchapat

ក្នុងនោះផងដែរ ការបាត់បង់ជីវិតរបស់នាង បានធ្វើឲ្យបណ្តាផលិតករ និងតារាៗ មានការសោកស្តាយជាខ្លាំង ចំពោះតារាមានទេពកោសល្យ ក្នុងការសម្តែង ដូចជានាង។ 

យ៉ាងណាមិញ មកទល់ដល់ពេលនេះ អ្នកម្តាយរបស់នាង ក៏មិនទាន់អាចធ្វើចិត្តបាន ចំពោះរឿងរ៉ាវ ដែលបានកើតមានឡើង ចំពោះកូនស្រីរបស់គាត់ ព្រោះថានាងបានស្លាប់ឆាប់រហ័សពេក ស្ទើរតែមិនជឿនឹងភ្នែក៕

ខាងក្រោមនេះ ជាសកម្មភាពមួយចំនួន នៅក្នុងកម្មវិធីបុណ្យសពរបស់នាង: 

បុណ្យសព Nitchapat
សកម្មភាពមួយចំនួន ក្នុងបុណ្យសពរបស់នាង
បុណ្យសពរបស់នាង
បុណ្យសពរបស់នាង
បុណ្យសពរបស់នាង
សកម្មភាពមួយចំនួន នៅកន្លែងកើតហេតុ
សកម្មភាពមួយចំនួន នៅកន្លែងកើតហេតុ
អ្នកម្តាយរបស់ Nitchapat
សកម្មភាពមួយចំនួន នៅកន្លែងកើតហេតុ
Nitchapat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]