ភ្នំពេញ៖ តារាសម្តែងរូបស្អាត ហង្ស ម៉ារីណា ដែលត្រូវជាបងស្រីបង្កើតរបស់កញ្ញា ហង្ស ម៉ារីនី បានស្ងប់ស្ងាត់ពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយបានសម្ងំខ្លួនឆ្ងាយពីភ្នែកពីច្រមុះមហាជនទូទៅ។

ប៉ុន្តែស្រាប់តែកាលពីយប់មិញនេះ កញ្ញាបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែររួចរាល់ហើយ ជាមួយនឹងឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួងឩស្សាហកម្ម និងសិប្បកម្ម។

ដោយនៅក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយ ពីសំណាក់តារាប្រុសស្រីល្បីជាច្រើនដួងនៅក្នុងសង្គមសិល្បៈខ្មែរ និងពីអ្នកមានមុខមាត់នៅក្នុងសង្គមជាច្រើននាក់ទៀតផងដែរ។

ជាក់ស្តែង ក្រោយពេលរៀបការ តាមប្រពៃណីខ្មែរយើងរួចមកនេះ តារាស្រី ហង្ស ម៉ារីណា ក៏មានងារជាលោកជំទាវ ដែលជាមនុស្សស្រីមានមុខមាត់ម្នាក់នៅក្នុងសង្គម ខុសប្លែកពីពេលមុនដាច់ស្រឡះ៕

តោះចង់ដឹងថាពិធីមង្គលការរបស់ជំទាវ ហង្ស ម៉ារីណា និងឯកឧត្តម ហេង សុខគង់ មានភាពអធិកអធមខ្លាំងប៉ុណ្ណា ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

ពិធីមង្គលការ ហង្ស ម៉ារីណា និងឯកឧត្តម ហេង សុខគង់
ពិធីមង្គលការ ហង្ស ម៉ារីណា យប់មិញ
ពិធីមង្គលការ ហង្ស ម៉ារីណា យប់មិញ
ពិធីមង្គលការ ហង្ស ម៉ារីណា យប់មិញ
ពិធីមង្គលការ ហង្ស ម៉ារីណា យប់មិញ
ពិធីមង្គលការ ហង្ស ម៉ារីណា យប់មិញ
ពិធីមង្គលការ ហង្ស ម៉ារីណា យប់មិញ
តារាស្រី ហង្ស ម៉ារីណា
តារាស្រី ហង្ស ម៉ារីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]