ភ្នំពេញ៖ ក្រុមណាហ្គាវើល បានបញ្ចប់ភាពមិនដែលចាញ់ក្នុងលីករបស់ក្រុមភ្នំពេញក្រោន ជាមួយលទ្ធផល ១-០ នៅកីឡដ្ឋាន RSN កាលពីថៃ្ងសៅរ៍ កន្លងទៅ។ 

ណាហ្គា ឈ្នះ ក្រោន ១-០

អតីតខែ្សប្រយុទ្ធរបស់ក្រោន Bisan George ស៊ុតបញ្ចូលទី ១គ្រាប់គត់ទៅលើក្រុមចាស់របស់ខ្លួន ដើម្បីទទួលបាន ៣ពិន្ទុ យ៉ាងមានសារសំខាន់។ ការទទួលបានជ័យជម្នះទៅលើក្រុមម្ចាស់ពានរង្វាន់លីក ៦សម័យ កាលពីសប្ដាហ៍មុននេះ គឺជាជ័យជម្នះលើកទី៣ ហើយក្នុងលីក ក្រោយបានត្រឹមស្មើ ០-០ ទល់នឹងព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតបើកឆាកសប្ដាហ៍ដំបូង។ 

លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើល បាននិយាយថា៖ «វាជារឿងពិបាកក្នុងការស៊ុតបញ្ចូលទីទៅលើភ្នំពេញក្រោន ប៉ុន្ដែយើងអាចធើ្វវាបានពេលដែលយើងធើ្វការវាយបក។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ដ ព្រោះវាជាជ័យជម្នះដំបូងបំផុតរបស់ណាហ្គា ទៅលើក្រោន ក្នុងការប្រកួតលីក ហើយវាក៏អាចធើ្វឲ្យក្រុមរបស់ខ្ញុំមានអារម្មណ៍កាន់តែល្អថែមទៀតក្នុងការប្រកួតបន្ទាប់»៕ 

លោក មាស ចាន់ណា (អាវរឿង)
ក្រុមភ្នំពេញក្រោន
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]