ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែ និយមតាមដាន កម្មវិធីលំដាប់ពិភពលោក  Cambodian Idol  ប្រាកដជាចង់ដឹងថា នៅវគ្គផ្តាច់ព្រាត់ បេក្ខភាពរូបណា ដែលមានសំណាង បានគ្រងជាម្ចាស់ពាន សម្រាប់រដូវកាលទី៣ ជាមួយប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។

ជាក់ស្ដែង ក្នុងវគ្គផ្តាច់ព្រាត់នេះដែរ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប ទី១ លោក សៀក ញញឹម ទី២ កញ្ញា ចែម ស្រីល័ក្ខ ទី៣ កញ្ញា ឈាង សុវណ្ណាវី និង ទី៤ លោក គ្រី ថៃពៅ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ។

ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជន និងបេក្ខនារីបានបង្ហាញឲ្យទស្សនិកជន ឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព ។

ជាទីបញ្ចប់ក្នុងការប្រកួតនេះ បេក្ខជន គ្រី ថៃពៅ បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១៥០លានរៀល។

ចំណែកឯបេក្ខជន និងបេក្ខនារីដែល មិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ១,០០០ដុល្លារ ៕

គ្រី ថៃពៅ ម្ចាស់ជ័យលាភី Cambodian Idol
គ្រី ថៃពៅ ម្ចាស់ជ័យលាភី Cambodian Idol
គ្រី ថៃពៅ ម្ចាស់ជ័យលាភី Cambodian Idol
គ្រី ថៃពៅ ម្ចាស់ជ័យលាភី Cambodian Idol
គ្រី ថៃពៅ ម្ចាស់ជ័យលាភី Cambodian Idol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]