យ៉ោងតាមសារព័ត៌មាន ក្នុងស្រុក Ksnews បានអោយដឹងថា មានគេយកឈ្មោះ លោក យ៉ង សុភា មកបង្ហោះរឿងអាក្រក់ និងបង្ខូចឈ្មោះគេ។
គណនី ដែលគេក្លែងបន្លំជា លោក យ៉ង សុភានេះ គឺជាអ្នកដែល ធ្វើសកម្មភាព បង្ខូចឈ្មោះ និងបរិហាកេរ្តិ៍ ខ្មែរឡូត និង Little Fashion ជាងគេ ដោយជនក្លែងបន្លំ នោះបាននិយាយថា ខ្មែរឡូតមានតែ ព័ត៌មានអាសអាភាស។ នេះជាការចោទប្រកាន់ធ្ងន់ណាស់ មកលើ ខ្មែរឡូត ក៏ដូចជាប្រិយមិត្ត ខ្មែរឡូតដែរ។ វាដូចជា ការចោទប្រកាន់ថា ប្រិយមិត្តខ្មែរឡូត ជាងមួយលាននាក់ ដែលតាមដានព័ត៌មានខ្មែរឡូត ជាអ្នកចូលចិត្តសិច និងតាមដានតែរឿងអាសអាភាស។
សព្វថ្ងៃនេះ មានជនបន្លំមួយចំនួន បានធ្វើសកម្មភាព អោយមានចលាចល នៅក្នុងហ្វេសប៉ុក។ ថ្មីៗនេះ ខ្មែរឡូត និង Little Fashion ក៏បានពិចារណា ប្តឹង បុគ្គលដែលបានបង្កើត រូបភាពតាមហ្វេសប៉ុក ជ្រុលនិយម របៀបបរិហាកេរ្តិ៍ គេហទំព័រខ្មែរឡូត ដើម្បីការពារកិត្តិយស របស់ប្រិយមិត្តជាងមួយលាននាក់។
ខ្មែរឡូតបានផ្សព្វផ្សាយព័ត៌មាន ២០ ទៅ ៣០អត្ថបទព័ត៌មាន ក្នុងមួយថ្ងៃ ដែលរួមទាំងមានចំណេះដឹងទូទៅ ព័ត៌មានសង្គម វិទ្យាសាស្រ្ត សិល្បះ និង សុខភាពផងដែរ។ ក្នុងព័ត៌មានសង្គម មានព័ត៌មានចាប់អ្នកចាប់រំលោភ ដាក់គុក និង ព័ត៌មានទាក់ទងនឹងយុវវ័យ ដាស់តឿនអោយប្រុងប្រយ័ត្ន ក្នុងការប្រើសេរីភាពរបស់ខ្ញួន ក្នុងសង្គម ដូចជារឿងរូបភាព និងវិដេអូជាដើម។ ជនក្លែងក្លាយនោះ បានបង្ហោះរូបអាសអាភាស លើហ្វេសប៉ុក ហើយបែរជា ធ្វើការប្រឆាំងព័ត៌មានខ្មែរឡូត ថាផ្សាយព័ត៌មាន រំលោភ អាសអាភាស ដូចជាចង់បិទបាំង មិនអោយគេបង្ហាញមុខអ្នករំលោភទៅវិញ។ ជនក្លែងក្លាយនោះ ក៏បានធ្វើវិចារមួយរបៀបគាំទ្រ ក្នុងការប្រឆាំងជាមួយ ខ្មែរឡូត នៅទំព័រមួយ ឈ្មោះ We Love Khmer ដែលធ្វើការរិះគន់ខ្មែរឡូត ថាមានតែព័ត៌មានអាសអាភាស៕ Khmerload បានទាក់ទងទំព័រនេះ ហើយអោយទំព័រនេះ បកស្រាយនៅមុខ តុលាការ បែរទៅជាទំព័រនេះ block ទៅវិញ។ ខ្មែរឡូត មិនដឹងពី ទំនាក់ទំនង ជនក្លែងក្លាយនេះ និងទំព័រនេះ យ៉ាងណានោះទេ តែការបង្ហោះសារដូចគ្នា លើហ្វេសប៉ុក។
ទោះជាយ៉ាងណា សូមសមត្ថកិច្ច តាមចាប់ជនក្លែងក្លាយ ដែលបានក្លែងបន្លំ ឈ្មោះលោក យ៉ង សុភា មកបរិហាកេរ្តិ៍ខ្មែរឡូតនេះ អោយបាន តាមសំនូមពរ របស់លោកយ៉ង សុភា។ ខ្មែរឡូតបានឆែកមើល គណនីក្លែងក្លាយនេះ (http://www.facebook.com/sophea.yang.7?ref=ts&fref=ts) តែគណនីបានត្រូវគេលប់ ចោលរួចហើយដើម្បីបំបាត់ភស្តុតាង។
នេះជាសារក្នុងន័យ បរិហាកេរ្តិ៍ របស់គណនីបន្លំឈ្មោះ លោក សុភា
សូមបញ្ជាក់ទៅអ្នកទាំងនោះទៅវិញ ជាពិសេសជនបន្លំ ក្លែងក្លាយ ថាប្រិយមិត្តខ្មែរឡូត អានព័ត៌មានសង្គម មិនបានមើលរឿងអាសអាភាស នៅក្នុងខ្មែរឡូតទេ។
ដោយ ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]