ន័រវែស៖  ក្រុមហ៊ុន Yara Birkeland  គ្រោងនឹងធ្វើនាវាផ្ទុកកុងតឺន័រអគ្គិសនី និងកំពង់ផែស្វយ័តដ៏ធំជាងគេបង្អស់នៅលើពិភពលោក និងដាក់ដំណើរការឲ្យបាននៅត្រឹមឆ្នាំ ២០២០។

ក្រុមហ៊ុន Yara Birkeland ត្រូវបានបង្កើតឡើងនៅក្នុងភាពជាដៃគូមួយរវាងក្រុមហ៊ុន គីមីន័រវេយ៉ារ៉ា និង ក្រុមហ៊ុនបច្ចេកវិទ្យានាវាចរណ៍របស់ន័រវែស រួមជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូន Wilhelmsen របស់ន័រវែស  ដើម្បីខិតខំធ្វើយ៉ាងណាចេញជារូបរាងកំពង់ផែស្វយ័តក្នុងពេលខាងមុខនេះ។  គេរៀបចំ និងត្រៀមបង្កើតនាវា និងកំពង់ផែស្វយ័តរួមដែលមានប្រព័ន្ធត្រួតពិនិត្យ និងសេវាកម្មដឹកជញ្ចូន ឱ្យកាន់តែមានសក្តានុពលលើសកំពង់ផែស្វយ័តផ្សេងៗទាំងអស់នៅលើពិភពលោកនេះ។

នេះជាវីដេអូគម្រោងក្នុងការធ្វើនាវា និង​ កំពង់ផែស្វយ័ត៖

រូបតំណាង
រូបតំណាង

លោក Thomas Wilhelmsen នាយកប្រតិបត្តិ Wilhelmsen បាននិយាយថា "បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនេះ ប៉ុន្តែយើងជឿជាក់ថា នឹងមានទីផ្សារដ៏សំខាន់សម្រាប់ប្រភេទសេវាកម្មទាំងនេះនាពេលអនាគត" ។ ការដឹកជញ្ជូនដំបូងតាមសមុទ្រដោយប្រើនាវាស្វយ័ត វាមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ដើម្បីជំរុញការដឹកជញ្ជូនពីប្រទេសមួយទៅប្រទេសមួយទៀតតាមរយៈផ្លូវទឹក បង្កើននូវប្រសិទ្ធភាព ក៏ដូចជាសេវាកម្មរហ័សផងដែរ។

រូបតំណាង

អ្វីៗដែលយើងបានដឹងទាំងអស់គឺ វាជាគម្រោងរបស់ប្រទេសន័រវែស ដែលពួកគេនឹងត្រៀមសម្រាប់បង្កើតនាវា ក៏ដូចជាកំពង់ផែស្វយ័តដែលនឹងអាចជួយសម្រួលដល់ចរាចរណ៍ទំនិញតាមផ្លូវទឹកឲ្យមានភាពប្រសើរមួយកម្រិតទៀត៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]