ភ្នំពេញ៖ ក្រោយពីផ្ទុះព័ត៌មានដ៏ក្តៅគគុក កាលពីជាងមួយខែមុនរួចមក ពិធីការិនី និងជាតារាសម្តែង កញ្ញា ណា សាឌី ហាក់មានភាពស្ងប់ស្ងាត់នៅលើបណ្តាញសង្គមខ្លាំង ។

ដោយឡែក កាលពីម្សិលមិញនេះ សាឌី នាងបានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ យ៉ាងខ្លាំង នៅពេលដែលឃើញនាងបង្ហាញវត្តមាន នៅក្នុងកម្មវិធីបុណ្យភូមិ ថ្ងៃទី២។

ក្នុងនោះដែរ បន្ទាប់ពីឃើញវត្តមានរបស់កញ្ញា ណា សាឌី នៅក្នុងកម្មវិធីមួយនេះហើយ អ្នកគាំទ្ររបស់នាងជាច្រើន បាននាំគ្នាថតរូបជាមួយនាង មិនតិចនាក់នោះទេ ហើយថែមទាំងមានអ្នកគាំទ្រខ្លះបាននិយាយថា អំឡុងពេលនាងបាត់មុខពីបណ្តាញសង្គម ជាងមួយខែនេះ ពួកគេពិតជានឹកនាងខ្លាំងមែនទែន។

មិនតែប៉ុណ្ណោះ សាឌី បានប្រាប់ខ្មែរឡូតថា នាងពិតជារំភើបណាស់ ដែលឃើញបងប្អូន នៅតែនឹក ស្រលាញ់នាង ហើយថែមទាំងរត់មកថតជាមួយនឹងនាង យ៉ាងព្រោងព្រាតបែបនេះ។

យ៉ាងណាមិញ បើទោះជាកញ្ញា ណា សាឌី បានស្ងប់ស្ងាត់ពីសិល្បៈរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែអ្នកគាំទ្ររបស់នាងជាច្រើន ពិតជាទន្ទឹងរង់ចាំ តាមដានរាល់សកម្មភាព របស់នាង និងនៅតែគាំទ្រតារាស្រស់សោភារូបនេះជានិច្ច៕

សាឌី
សាឌី ជាមួយមិត្តភក្តិ
សាឌី ជាមួយមិត្តភក្តិ
សាឌី ជាមួយអ្នកគាំទ្រ
សាឌី ជាមួយអ្នកគាំទ្រ
សាឌី ជាមួយអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី