ភ្នំពេញ៖ បន្ទាប់ពីរឿងរ៉ាវជីវិតដ៏កម្សត់របស់អតីតតារាសម្តែង ជើងចាស់លោក ចៅ ចាន់ណារី ត្រូវបានទម្លាយដោយអ្នកនាង ខាត់ សុឃីម រួចមក មហាជនជាច្រើនពិតជាតក់ស្លុតយ៉ាងខ្លាំង ព្រោះពួកគេ មិននឹកស្មានថា តារាសម្តែងជើងចាស់ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំងប្រទេសបែរជាធ្លាក់ខ្លួន មករស់នៅក្នុងស្ថានភាពបែបនេះទៅវិញ។

ដោយឡែក បន្ទាប់ពីព័ត៌មានដ៏សោកសៅមួយនេះ បានកន្លងផុតប៉ុន្មានថ្ងៃ ស្រាប់តែថ្មីៗនេះ មានដំណឹងដ៏រំភើបមួយ នៅលើបណ្តាញសង្គមក្នុងគណនីហ្វេសប៊ុកមួយ ដោយបានបង្ហោះសារយ៉ាងច្រើន ប្រាប់មហាជនថា នៅពេលនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានឧបត្ថម្ភថវិកា ៥០០ ដុល្លារ និងធានាសង់ផ្ទះបង្ហើយជូន តារាភាពយន្តជើងចាស់ ចៅ ចាន់ណារី បើសិនជាផ្ទះរបស់លោក សាងសង់មិនទាន់ហើយ។

ក្នុងនោះ ផ្អែកតាមរយៈគណនីមួយនេះ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីដឹងដំណឹងមួយនេះហើយ លោក ចៅ ចាន់ណារី ពិតជារំភើបចិត្តយ៉ាងខ្លាំង ព្រមទាំងនិយាយទាំងដួលដើម.ក ស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

យ៉ាងណាមិញ ចំណែកឯមហាជនវិញ បន្ទាប់ពីដឹងដំណឹងមួយនេះហើយ ពិតជារំភើបជំនួសតារាសម្តែងជើងចាស់ម្នាក់នេះមែនទែន ព្រោះថានៅពេលនេះ លោកអាចនឹងបន្ថយបន្ទុកខ្លះ សម្រាប់ដោះស្រាយជីវភាពរបស់ខ្លួនហើយ៕

សារដែលបង្ហោះ
ឯកឧត្តម ខៀវ កាញារឹទ្ធ
តារាសម្តែងជើងចាស់លោក ចៅ ចាន់ណារី
តារាសម្តែងជើងចាស់លោក ចៅ ចាន់ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]