អាមេរិក៖ ទីអវកាស គឺជាកន្លែងសម្រាប់ឱ្យអ្នកវិទ្យាសាស្រ្តធ្វើការស្រាវជ្រាវទាក់ទងជាមួយផែនដីនិងភពដទៃទៀត។ តែឥឡូវនេះ អាមេរិកបានបង្កើតដំណើរទេសចរណ៍នៅលើទីអវកាសរបស់ខ្លួនដែលមិនទាន់មានប្រទេសផ្សេងៗអាចធ្វើបាននៅឡើយ។

រូបតំណាងសណ្ឋាគារក្នុងទីអវកាស

យើងពិតជាមិនដែលនឹកស្មានថា អាមេរិកអាចបង្កើតក្រុមហ៊ុន ដែលនាំភ្ញៀវទេសចរចេញពីភពផែនដីសម្រាប់វិស្សមកាលម្តងក្នុងមួយជីវិតទៅកាន់ទីអវកាសនោះទេ។ 

កាលពីដើមសប្តាហ៍នេះ បច្ចេកវិទ្យាដំបូងរបស់ “Orion Span” បានចូលរួមនៅក្នុងក្រុម Virgin Galactic និង Axiom Space ដោយបានធ្វើការបង្ហាញពីស្ថានីយ៍ អវកាសមួយដែលមានឈ្មោះថា "Aurora Station" សម្រាប់ការធ្វើដំណើរទៅកាន់ទីលំហដែលអាចមានរយៈពេលរហូតដល់ ១២ថ្ងៃ ដែលគេគិតតម្លៃក្នុងម្នាក់ត្រឹមតែ ២៥ លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនេះគឺវាបង្កើតឡើងសម្រាប់ការធ្វើដំណើរកម្សាន្តរបស់អ្នកមានស្ដុកស្ដម្ភ និងអ្នកមានទ្រព្យសម្បត្តិហូរហៀរប៉ុណ្ណោះទេ។

រូបតំណាងអ្នកធ្វើដំណើរក្នុុងសណ្ឋាគារលើទីអវកាស

គួររម្លឹកនៅក្នុងបទសម្ភាសន៍មួយរបស់ Telegraph កាលពីឆ្នាំ២០១៦ អ្នកអវកាស NASA ម្នាក់ឈ្មោះ Don Thomas ដែលបានចំណាយពេល ៤៤ថ្ងៃក្នុងលំហអវកាសបាននិយាយថា “ខ្ញុំគិតថាក្នុងឆ្នាំ២០២១នេះ អ្នកនឹងឃើញជើងហោះហើរទៅកាន់ទីអវកាសចាប់ពី ១០ ០០០ ដុល្លារទៅ ១៥ ០០០ ដុល្លារ។ ការធ្វើដំណើរអវកាសនេះ អាចនឹងមានតម្លៃចង់ស្មើទៅនឹងដំណើរកម្សាន្តជុំវិញអង់តាក់ទិកដែរ” ។នេះគ្រាន់តែជាការគិតរបស់អវកាសយានិកម្នាក់ប៉ុណ្នោះ។

សូមទស្សនាវីដេអូនៅខាងក្រោម៖

រូបតំណាងអ្នកធ្វើដំណើរក្នុុងសណ្ឋាគារលើទីអវកាស

ទោះជាយ៉ាងនេះក្តី នាយកប្រតិបត្តិក្រុមហ៊ុន Frank Bunger របស់ Aurora បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គោលបំណងរបស់យើងដែលបង្កើតដំណើរទេសចរណ៍នេះ គឺដើម្បីធ្វើឱ្យអ្នកចូលចិត្តដើរកម្សាន្តអាចទៅទស្សនាអ្វីៗក្រៅពីភពផែនដីរបស់យើងបាន" ៕

រូបតំណាងសណ្ឋាគារក្នុងទីអវកាស
រូបតំណាងសណ្ឋាគារក្នុងទីអវកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]