ពេលកន្លងថ្មីៗនេះ យោងតាមប្រភពពត៌មានពី HollywoodLifers បានឲ្យដឹងថាតារាចម្រៀងស្រីដ៏ល្បី ស៊ីលីណា (Selena Gomez) និងត្រៀមចេញនូវអាល់ប៉ុម ចម្រៀងថ្មីមួយនៅក្នុងខែ មីនា ឆ្នាំ ២០១៣ ខាងមុខនេះ។ ដោយចម្រៀងនោះ សរសេររៀបរាប់ទាក់ទងនឹង ប៊ីប៊ើ (Justin Bieber)។

យ៉ាងណាមិញ HollywoodLifers បានបន្តប្រាប់សារពត៌មានថា ស៊ីលីណា (Selena Gomez) គឺមិនចង់ឲ្យការបែកបាក់ គ្នារវាងនាង ជាមួយ ប៊ីប៊ើ (Justin Bieber) ធ្វើឲ្យប៉ះពាល់ ដល់ការងារ របស់នាងឡើយ។ ដោយថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ គឺកំពុងតែរវល់ និងមមារញឹក ក្នុងការថតនូវអ៊ាលប៉ុម ចម្រៀងថ្មីរបស់នាង។ នៅក្នុងអាលប៉ុមចម្រៀងនោះ មានការនិយាយ អំពីទំនាក់ទំនងស្នេហារបស់ នាងជាមួយនិង ប៊ីប៊ើ (Justin Bieber) រហូតឈានមក ដល់ការបែកបាក់គ្នា។ ម៉្យាងទៀតគឺនាង បានកំណត់នៅការចេញ ផ្សព្វផ្សាយនៅក្នុងខែ មីនា ឆាប់ៗនេះ។

ដូច្នេះសូមប្រិយមិត្ត រង់ចាំទស្សនានូវអាល់ប៉ុម ចម្រៀងថ្មីរបស់នាង ដែលត្រៀមចេញ ក្នុងខែ មីនា ឆ្នាំ ២០១៣ នេះថាតើពីរោះយ៉ាង។

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]