(ភ្នំពេញ)៖ អតីត Freshies Boy រូបសង្ហា លោក ភឹម តារាវិបុល ត្រូវបានគេដឹងថា បច្ចុប្បន្នកំពុងមមាញឹននឹងការងារសិល្បៈជាខ្លាំង ដោយមានផលិតកម្មជាច្រើន ទាក់ទងឲ្យថតស្ប៉ត ពាណិជ្ជកម្ម និង ខ្សែភាពយន្តជាច្រើន ទាំងរឿងដុំ និងរឿងភាគ។

យ៉ាងណាមិញ ទោះបីជាតារាសម្ដែងប្រុសរូបនេះ មានបទពិសោធន៍រាប់ឆ្នាំ ចំពោះការសម្ដែងពិតមែន ប៉ុន្តែ លោកនៅតែអះអាងថា នៅតែជួបការលំបាក សម្ដែងនៅក្នុងរឿង «ម្ចាស់បំណុល» ខណៈដែលសាច់រឿង ពោរពេញទៅដោយឈុតស្រើបស្រាល ជាពិសេសមានឈុតឱបថើប ចាប់ញីញក់ នៅលើគ្រែជាមួយតួឯកស្រី ភិន សុដាលីស ដែលធ្វើឲ្យរូបលោកផ្ទាល់ សម្ដែងខុសរហូតដល់ទៅសាកល្បង៧ ទៅ៨ដង ទម្រាំតែត្រូវចិត្ត អ្នកដឹកនាំរឿង។

ទោះបីជាជួបឧបសគ្គ ហាក់មានអារម្មណ៍ភ័យខ្លាច ញញើត ចំពោះការប៉ះឈុតក្ដៅរោលរាលក្ដី ប៉ុន្តែតារាសម្ដែងប្រុសមុខស្រស់ ភឹម តារាបុល នៅតែអាចសម្ដែងបានល្អ ដោយស្ថិតក្រោមការខិតខំប្រឹងប្រែង យកចិត្តទុកដាក់។ តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងថា មិនមែនលោកមានបំណង ចង់កេងចំណេញលើតួឯកស្រី ទើបធ្វើខុសជាញឹកញាប់ទេ ប៉ុន្តែឈុតទាំងនេះ ពិតជាពិបាកសម្រាប់លោក ដើម្បីបញ្ចូលមនោសញ្ចេតនា និងការដាក់អារម្មណ៍ ឲ្យស៊ីទៅតាមអត្ថន័យនៃសាច់រឿង។

តារាសម្ដែងប្រុសរាងខ្ពស់ស្រឡះ លោក ភឹម តារាវិបុល បានថ្លែងប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា «ចំពោះសាច់រឿង ម្ចាស់បំណុល ពិតជាមានភាពខុសប្លែកពីរឿងដទៃ ត្រង់ថា ខ្សែភាពយន្តមួយនេះ សំបូរទៅដោយឈុតកក្ដៅរោលរាលជាច្រើន ជាពិសេសមានឈុតចាប់រំលោភទៀត ដែលធ្វើឲ្យខ្ញុំ មានភាពលំបាកខ្លាំងមែនទែន ព្រោះតាំងពីសម្ដែងមក ខ្ញុំមិនដែលប៉ះឈុតចាប់រំលោភសោះ ធ្លាប់តែប៉ះឈុតឱប ថើប ធម្មតា។ នេះគឺជាលើកទី១ ដែលខ្ញុំដើរតួសម្ដែងជាតួអង្គចាប់រំលោភ ញីញក់ នៅលើខ្លួនប្រាណ តួឯកស្រី ដូច្នេះជាលើកទី ១ មានអារម្មណ៍ថា ខ្មាសអៀនជាខ្លាំង»។

លោកបន្តទៀតថា «បាទបង.! រឿង «ម្ចាស់បំណុល» ស្ថិតនៅក្នុងរឿងភាគស្នាដៃទី៦របស់ខ្ញុំ ដែលបានសម្ដែងឲ្យផលិតកម្មមហាហង្ស បន្ទាប់ពីទទួលបានជោគជ័យ ចំពោះការថតរឿង «អច្ឆរិយៈស្នេហ៍» នៅឆ្នាំ ២០១០ ហើយខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ក្រោយពេលចាប់ដៃគូសម្ដែងជាថ្មី ជាមួយនឹង អ្នកនាង ភិន សុដាលីស»។

គួរបញ្ជាក់ថា រឿង «ម្ចាស់បំណុល» នឹងចាប់ផ្ដើមចាក់ផ្សាយថ្ងៃទី ២០ មេសា ឆ្នាំ ២០១៨ នៅលើស្ថានីយទូរទស្សន៍ PNN នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ និង សៅរ៍ វេលាម៉ោង៧៖ ៥០ នាទីយប់៕

លោក ភឹម តារាវិបុល ឈុតក្នុងរឿង
លោក ភឹម តារាវិបុល ឈុតក្នុងរឿង
លោក ភឹម តារាវិបុល ឈុតក្នុងរឿង
លោក ភឹម តារាវិបុល ឈុតក្នុងរឿង
លោក ភឹម តារាវិបុល ឈុតក្នុងរឿង
លោក ភឹម តារាវិបុល ឈុតក្នុងរឿង
លោក ភឹម តារាវិបុល
លោក ភឹម តារាវិបុល
លោក ភឹម តារាវិបុល

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]