អេស្ប៉ាញ៖ ក្រោយពីបង្ហាញទម្រង់លេងដ៏ល្អ ទល់នឹងក្រុម Juventus កីឡាករ Cristiano Ronaldo ត្រូវបានទស្សនិកជន និងកីឡាករផ្សេងៗសរសើរមិនដាច់ពីមាត់។ 

មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក្រុមគ្រូពេទ្យកីឡាករបាល់ទាត់បានចេញរបាយការណ៍អំពីស្ថានភាពសុខភាពរបស់ Ronaldo ដោយលទ្ធផលនៃរបាយការណ៍នេះបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ទោះបីជាខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានអាយុ៣៣ឆ្នាំក្តី ក៏ស្ថានភាពសុខភាពរបស់គេនៅតែខ្លាំងដូចកីឡាករធម្មតាដែលមានអាយុ២៣ឆ្នាំអីចឹង។

របាយការណ៍នោះបានបង្ហាញទៀតថា ក្នុងសារពាង្គកាយរបស់អតីតខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United មានជាតិខ្លាញ់តែ ៧ភាគរយតែប៉ុណ្ណោះ ដោយកីឡាករផ្សេងៗមានជាតិខ្លាញ់ជាមធ្យម ១០ទៅ១១ភាគរយក្នុងខ្លួនពួកគេ។

កីឡាករ Cristiano Ronaldo

បន្ថែមពីលើនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចប្រើកម្លាំងសាច់ដុំរហូតដល់ ៥០ភាគរយ ខណៈកីឡាករផ្សេងៗមិនអាចប្រើកម្លាំងសាច់ដុំគេ ដល់៤៦ភាគរយផង។

ក្រុមគ្រូពេទ្យដែលចេញរបាយការណ៍នេះបានសសើរទៅកាន់កីឡាករ Cristiano Ronaldo ថា ទោះបីជារូបគេមានអាយុដល់៣៣ឆ្នាំក្តី ក៏កម្លាំងគេនៅតែខ្លាំង ហើយសឹងតែខ្លាំងជាងកីឡាករដែលមានអាយុតិចជាងរូបគេដល់ទៅ១០ឆ្នាំឯណោះ។ 

កីឡាករ Cristiano Ronaldo

គួរបញ្ជាក់ថា Ronaldo នឹងត្រៀមខ្លួនសម្រាប់ចូលប្រកួតរវាងក្រុម Real Madrid និង ក្រុម Athletico Madrid នៅ ថ្ងៃទី៨ខែមេសា ខាងមុខនេះ៕

កីឡាករ Cristiano Ronaldo ពេលលេងជាមួយ Athletico Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]