កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផលិតកម្ម SM Entertainment បានបញ្ជាក់ពីរបាយការណ៍មួយ ដែលថា Onew សមាជិកក្រុម SHINee ត្រូវបានកាត់ទោសឱ្យរួចខ្លួន ពីបទចោទប្រកាន់ទាំងអស់ នៅក្នុងករណីបៀតបៀនផ្លូវភេទទៅលើនារីម្នាក់។ 

តារាចម្រៀង K-pop រូបសង្ហា Onew ត្រូវបានបញ្ចប់ក្នុងករណីចោទប្រកាន់ ពីការយាយីផ្លូវភេទ កាលពីខែសីហា ឆ្នាំមុន ម្ដងរួចមកហើយ។ ប៉ុន្តែត្រូវបានដើមចោទ ដាក់ពាក្យបណ្ដឹងស្នើឲ្យតុលាការ ស្វែងរកយុត្តិធម៌សម្រាប់នាងម្ដងទៀត ទើបច្បាប់របស់តុលាការនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចឲ្យប៉ូលីសបន្តការស៊ើបអង្កេត ក្នុងករណីចោទប្រកាន់ ពីការយាយីផ្លូវភេទនេះបន្តទៀត។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ កាលពីថ្ងៃទី៦ ខែមេសា ម្សិលមិញនេះ ការស៊ើបអង្កេតរបស់ប៉ូលីស ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីការយាយីផ្លូវភេទរបស់ Onew ទៅលើនារីវ័យក្មេងនោះ ត្រូវបានបញ្ចប់ហើយ ដោយព្រះរាជអាជ្ញាសម្រេចច្រានចោល រាល់ការចោទប្រកាន់ទាំងអស់នោះ។ ពោលគឺមានន័យថា Onew អាចនឹងត្រូវរួចខ្លួន ចំពោះការប្រកាន់មួយនេះ។ 

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Onew និងសមាជិកក្រុម SHINee របស់គេ គឺកំពុងតែស្ថិតនៅក្នុងទីក្រុងឌូបៃ ដើម្បីត្រៀមរៀបចំបង្ហាញខ្លួន នៅក្នុងកម្មវិធី «SMTOWN LIVE WORLD TOUR VI in Dubai» ផងដែរ ៕

Onew
Onew
Onew
Onew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]