ភ្នំពេញ៖ ក្រោយធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារតែ មានជំងឺខូចក្រលៀនទាំងសងខាង តារាសម្តែង និងតារាចម្រៀងលោក យូឌីស្កូ បានធ្វើឱ្យមិត្តៗអ្នកសិល្បៈរួមជំនាន់ជាមួយគ្នា ក៏ដូចជាមហាជនទូទៅ មានក្តីអាណិតអាសូរ ចំពោះលោកយ៉ាងខ្លាំង។

ហើយកាលពីពេលថ្មីៗនេះ លោក យូឌីស្កូ ក៏បានទទួលជំនួយឧបត្ថម្ភជាថវិកាយ៉ាងច្រើន គួរឱ្យកត់សម្គាល់ពីសប្បុរសជន ទាំងក្នុងនិងក្រៅស្រុក ដើម្បីធ្វើដំណើរទៅវះកាត់ប្តូរក្រលៀននៅប្រទេសកូរ៉េ។

ទន្ទឹមនឹងនេះផងដែរ តារាសម្តែងរូបស្រស់កញ្ញា បេប៊ី ក៏បានចេញប្រាក់ផ្ទាល់ខ្លួនរបស់នាង ជួយឧបត្ថម្ភលោក យូឌីស្កូ ក្នុងការទៅវះកាត់ប្តូរក្រលៀនថ្មីនេះផងដែរ។

ពិតជាមិនឈរស្ងៀមមើលអ្នកសិល្បៈរៀមច្បង រងការលំបាកទេ កញ្ញា បេប៊ី នាព្រឹកនេះបានផុសឱ្យដឹង នៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖

«ជាមួយបងប្រុសយូនីស្គូកាលពីយប់មិញ ហើយនាងខ្ញុំក៏មាននៅថវិកាតិចតួចសំរាប់ជូនគាត់ មុនពេលគាត់ចេញទៅវះកាត់នៅប្រទេសកូរ៉េ ជូនបងប្រុសសំណាងល្អ...»

រូបស្អាតហើយ ចិត្តល្អថែមទៀត ដោយនេះបានបង្ហាញពីទឹកចិត្ត នៃការស្រលាញ់រាប់អាន ក្នុងនាមជាអ្នកសិល្បៈ​ដូចគ្នា ជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានអាសន្ន ៕ 

ទស្សនាកម្រងរូបភាពខាងក្រោម៖

កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី ដកលុយផ្ទាល់ខ្លួនជួយ យូឌីស្កូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]