អេស្ប៉ាញ៖ ខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Andre Gomes បានប្រកាសជាសាធារណៈថារូបគេចង់ចាកចេញពីក្លិប ក្រោយពីទម្រង់លេងរបស់គេបានធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីផ្លាស់ប្តូរមកកាន់ទឹកដី Camp Nou។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានផ្លាស់ប្តូរក្លិបមកកាន់ក្រុម Barcelona តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដោយបានបង្ហាញខ្លួនបាន៤៤ប្រកួត ប៉ុន្តែក្នុងរដូវកាលនេះ ទម្រង់លេងរបស់គេបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ធ្វើឲ្យរូបគេបង្ហាញខ្លួនបានត្រឹមតែ២២ប្រកួតប៉ុណ្ណោះ(គ្រប់ក្របខ័ណ្ឌ)។

កីឡាករ Andre Gomes បានប្រាប់អ្នកសារព័ត៌មានថា ជីវិតរបស់គេនៅក្នុងក្លិប Barcelona គឺវាកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរូបគេមិនអាចទ្រាំទ្រនូវអារម្មណ៍បែបនេះបន្តទៀតបានទេ។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្តថា ជារឿយៗ រូបគេតែងតែលាក់ខ្លួនក្នុងផ្ទះ មិនហ៊ានចេញទៅក្រៅ ព្រោះតែរូបគេមានភាពអៀនខ្មាស់នឹងអ្នកគាំទ្ររបស់ Barcelona ដោយសារតែទម្រង់លេងមិនល្អរបស់ខ្លួននៅលើទីលាន។

ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះបានបន្តទៀតថា នៅពេលដែលរូបគេមានទម្រង់លេងមិនល្អក្នុងការប្រកួតម្តងៗ រូបគេមានអារម្មណ៍ឈឺចាប់ ដោយសារតែសម្ពាធពីខាងក្រៅផង ព្រមទាំងសម្ពាធពីខ្លួនឯងផងដែរ។ 

កីឡាករ Andre Gomes

គួរឲ្យដឹងថា កីឡាករ Andre Gomes បានប្រាប់ទៅកាន់អ្នកដឹកនាំក្រុម Barcelona ថារូបគេចង់ចាកចេញពីក្លិបរួចរាល់ហើយ តែមកដល់ពេលនេះ គេមិនទាន់ឃើញខាងក្លិបប្រកាសអ្វីជាសាធារណៈនៅឡើយទេ។ 

កីឡាករ Andre Gomes និង កីឡាករ Messi

បើតាមប្រភពព័ត៌មានខ្លះបានឲ្យដឹងថា ក្រុម Manchester United និង Juventus កំពុងតែខ្នះខ្នែងចូលចែចូវកីឡាករវ័យ២៤ឆ្នាំនេះដើម្បីឲ្យទៅលេងនៅក្លិបខ្លួន៕ 

កីឡាករ Andre Gomes

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]