បរទេស៖ ក្រុមមេឃខៀវ Manchester City ធ្លាប់ត្រូវបានផ្ដល់ឱកាសក្នុងការទិញខែ្សបម្រើ Paul Pogba និង Henrikh Mkhitaryan ពីក្រុមបិសាចក្រហម Manchester United កាលពីខែមករា កន្លងទៅ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Guardiola បាននិយាយថា ភ្នាក់ងារដោះដូរកីឡាករលោក Mino Raiola បានទាក់ទងមករូបលោក ហើយបានប្រាប់លោកថា ខែ្សបម្រើទាំង២នាក់នោះ គឺស្ថិតនៅទំនេរ។

Pogba ដែលចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងតម្លៃ ១០០លានផោន កាលពីឆ្នាំ២០១៦ គឺនៅតែស្ថិតក្នុងក្រុមដដែល ប៉ុន្ដែខែ្សបម្រើ Mkhitaryan បានផ្លាស់ទៅកាន់ក្រុម Arsenal កាលពីខែមករា ក្រោយបង្ហាញទម្រង់លេងមិនសូវល្អ ដែលធើ្វឲ្យលោក Mourinho សម្រេចលក់រូបគេ។

យ៉ាងណាក្ដី លោក Raiola វ័យ៥០ឆ្នាំ បានធើ្វការបដិសេធថាលោកមិនបាននិយាយជាមួយលោក Guardiola ឡើយ។ ភ្នាក់ងាររូបនេះបន្ថែមថាខ្លួននឹងមិននិយាយជាមួយ Guardiola អំពីកីឡាករទេ បើនិយាយគឺនិយាយជាមួយក្លិប Man City តែម្ដង៕ 

លោក Pep Guardiola
Pogba
Mkhitaryan និង Pogba

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]