បរទេស៖ តារាស្រី នាង Kylie Jenner ត្រូវបានគេដឹងថា មិនសូវជាដែលបង្ហោះរូបភាពកូនស្រី ចាប់តាំងពីកូនរបស់នាងបានកើតមកម្ល៉េះ។

ប៉ុន្តែថ្មីៗនេះ Kylie Jenner នាងក៏ស្រាប់តែបានបង្ហោះចែករំលែក រូបភាពថ្មីនៃកូនស្រីរបស់នាងឈ្មោះថា Stormi នៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម។

តារាស្រីល្បីឈ្មោះ និងជាម្ចាស់គ្រឿងសម្អាង Kylie រូបនេះ បានបង្ហោះរូបភាពកូនស្រី ដ៏គួរឲ្យស្រលាញ់របស់លោក Travis Scott (ជាស្វាមី) បន្ទាប់ពីគ្រួសាររបស់នាង បានរីករាយជាមួយនឹងការធ្វើដំណើរកម្សាន្តជុំគ្នា។

ក្នុងរូបភាពនោះដែរ នាងតូចអាយុទើបតែបាន ៣ខែ Stormi ត្រូវបានគេមើលឃើញថា រុំនៅក្នុងភួយ ខណៈដែលនាងគេងនៅក្នុងរទេះកូនង៉ា របស់នាង។

អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិ (Commetn) មិនខុសគ្នាថា នាងតូចនេះមើលទៅ ពិតជាដូចម្ដាយរបស់នាងខ្លាំងណាស់។ មើល៍! តែថ្ពាល់នាងមើល៍! ស្អាតកាត់ទៅរកម្តាយតែម្តង។ 

គួរឲ្យដឹងថា កន្លងមក Kylie ធ្លាប់បានសន្យានឹងខ្លួនឯងថា នាងនឹងមិនបង្ហោះរូបភាពអ្វី លើបណ្តាញសង្គមអ៊ីនស្តាក្រាម នៅពេលដែលនាងក្លាយជាម្តាយគេនោះទេ។ ពោលគឺនាង ចង់ដកទូរស័ព្ទឲ្យឆ្ងាយពីនាង ក៏ព្រោះតែនាងចង់ទុកពេលវេលា មើលថែទាំគ្រួសារ និងកូន ដោយមិនចង់ធ្វើរឿងអ្វីផ្សេង ក្រៅពីនេះទៀតឡើយ។ 

ប៉ុន្តែដោយសារតែ រូបភាពកូនស្រីជាទីស្រលាញ់របស់នាង មើលទៅពិតជាស្អាត និងគួរឲ្យក្នាញ់ពេកនោះ ទើបជាហេតុធ្វើឲ្យ Kylie នាងទប់ចិត្តមិនបានក្នុងការបង្ហោះចែកចាយ បង្អូតអ្នកគាំទ្ររបស់នាង ៕ 

Stormi
Kylie
Stormi និង Kylie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]